adminUP

  • 0
  • 01
  • Jul
{English below} លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានដឹកនាំនិស្សិតឱសថសាស្រ្តចំនួន២៩នាក់ ដើម្បីចូលរួមសន្និសីទសមាគមសាលាឱសថសាស្រ្តប្រចាំតំបន់អាស៊ី លើកទី៩ ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអាជូ ស្ថិតក្នុងទីក្រុងស៊ូវ៉ុន សាធារណ:រដ្ឋកូរ៉េ ។ និស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បាននាំយកនូវការស្រាវជ្រាវចំនួន១១ ដើម្បីទៅចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទនេះ ។ សន្និសីទនេះនឹងមានការចូលរួមពីនិស្សិត ថ្នាក់ដឹកនាំមហាវិទ្យាល័យឱសថសាស្រ្ត និងអ្នកស្រាវជ្រាវមកពីបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជាចិន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបូរី និងកម្ពុជា។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានកត់សម្គាល់ថាជាមហាវិទ្យាល័យ ដែលផ្តល់ឱកាសឱ្យនិស្សិតឱសថសាស្រ្តទៅធ្វើកម្មសិក្សា និងចូលរួមសន្និសីទនានានៅក្រៅប្រទេស ច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ តួយ៉ាងដូចជា នៅក្នុងកំឡុងពេល៧ខែដំបូងនៃឆ្នាំ ២០១៩នេះ និស្សិតឱសថសាស្រ្តចំនួន ៦៧ នាក់បានចេញទៅធ្វើកម្មសិក្សា និងចូលរួមសន្និសីទអន្តរជាតិ នៅក្រៅប្រទេស ដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី ប៉ូឡូញ និងសាធារណ:រដ្ឋកូរ៉េ ជាដើម។ ——————– Dr. Chea Sin, Dean of Faculty of Pharmacy, University of Puthisastra (UP) led 29 pharmaceutical students to attend the 9th Asian Association of Schools of Pharmacy Conference (AASP) which will be held from the 03rd to 05th of July 2019 at Ajou University, in Suwon, Republic of Korea. 29 UP pharmaceutical students will do 11 poster presentations during the conference with the […]
  • 0
  • 25
  • Jun
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំកម្មវិធី Discovery Festival លើកទី 2 ក្នុងបរិវេណសាកលវិទ្យាល័យ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រទី 27 ដល់ 28 ខែ មិថុនា ឆ្នាំ 2019 ដើម្បីបង្ហាញពីវគ្គសិក្សារបស់ខ្លួនក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា។ កម្មវិធីនេះទទួលបានការគាំទ្រពី ក្រសួង អប់រំយុវជន និងកីឡា ដោយផ្តល់ជូនសាធារណជន ជាពិសេសប្អូនៗសិស្សានុសិស្សចូលរួមដោយឥតគិតថ្លៃ។ Discovery Festival បង្កើតឡើងដើម្បីផ្តល់ជូនដល់សិស្សវិទ្យាល័យនូវឱកាស ក្នុងការស្វែងយល់បន្ថែមអំពីជីវិតនៅសាកលវិទ្យាល័យ និងផ្តល់ពត៌មានដើម្បីជួយប្អូនៗសិស្សានុសិស្សជ្រើសរើសមុខជំនាញសិក្សា ឱកាសការងារនាពេលអនាគត និងការផ្តល់វគ្គសិក្សាដែលគួរឱ្យចាប់អារម្មណ៍ក្នុងផ្នែកសុខាភិបាល និងបច្ចេកវិទ្យា។ The University of Puthisastra (UP) will be organizing the 2nd Discovery Festival on its campus in Phnom Penh on Thursday and Friday, 27th to 28th June 2019, to showcase its course offerings in Health and Technology. This is a university Open House that is approved by the Ministry of Education Youth & Sports, and is open to the public for free. The Discovery Festival is designed to provide high school students with 1. an opportunity to find out more about university life; 2. Information to help students […]
  • 0
  • 11
  • Jun
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បាន រៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យជាលើកទី ៣ ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល របស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីប្រគល់សញ្ញាបត្រ នេះឡើង គឺដើម្បីជាការអបអរសាទរដល់និស្សិតរបស់យើងដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ” ការខិតខំប្រឹងប្រែងសិក្សា បូករួមទាំងការតាំងចិត្តដ៏មោះមុតដែលនិស្សិតរបស់យើងបានចំនាយទាំងពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ គឺសុទ្ធតែជាសមិទ្ធផលដែលគួរឲ្យកោតសរសើរសម្រាប់ពួកគេក្នុងនាមជានិស្សិតមួយរូប។ លើសពីនេះទៅទៀត ពិធីនេះ គឺជាការបោះជំហ៊ានទៅមុខមួយជំហ៊ានទៀត ឆ្ពោះទៅកាន់ការចាប់ផ្តើម ប្រឡូកនៅក្នុងអាជីពការងារ ដែលសង្គមកំពុងត្រូវការនូវធនធានមនុស្ស ដើម្បីការអភិវឌ្ឍន៍នៅក្នុងប្រទេសរបស់យើង។ និស្សិតដែលបានបញ្ចប់ការសិក្សា និងមានវត្តមាននៅថ្ងៃនេះ គឺជាសរសៃឈាមដ៏រឹងមាំក្នុងការពង្រឹងគុណភាព ទាំងផ្នែកសុខាភិបាល និងផ្នែកសេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនកម្ពុជាទាំងមូល។ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណ ដល់វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមហាកិត្តិយសនៅក្នុងការចូលរួមកម្មវិធីដ៏មានអត្ថន័យនៅថ្ងៃនេះ យើងទាំងអស់គ្នាសង្ឃឹមថា និស្សិតដែលបានបញ្ចប់ការសិក្សាទាំងមានវត្តមាននៅទីនេះក្តី និងមិនបានចូលរួមក្តី អាចនាំយកសមិទ្ធិផលដ៏ជោគជ័យនៅពេលនេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់យើងទៅថ្ងៃមុខ។ រយៈពេល ១២ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ តាំងពីឆ្នាំ ២០០៧ មក យើងបានវិវត្តន៍ខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃឲ្យកាន់តែរឹងមាំ នៅក្នុងការពង្រឹងគុណភាពទៅលើវិស័យអប់រំធនធានមនុស្ស។ ក្នុងនោះដែរសមិទ្ធផលដ៏ជោគជ័យដែលនិស្សិតរបស់យើងបានទទួល មានដូចជា និស្សិតផ្នែក ទន្តសាស្ត្រ ជំនាន់ទី ១ បានទទួលលទ្ធផលនិស្សិតដែលបានជាប់មានចំនួន ១០០% និងនិស្សិតផ្នែក ឳសថសាស្ត្រ បានទទួលលទ្ធផលនិស្សិតដែលបានជាប់មានចំនួន ៩៩% នៅក្នុងការប្រលងចេញថ្នាក់ជាតិនាឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ។ ទាំងនេះគឺជាការស្តែងចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់និស្សិត បូករួមទាំងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗ ដែលជម្រុញឲនិស្សិតមានមោទនភាពនៅក្នុងការបញ្ចប់ការសិក្សាដ៏ជោគជ័យរបស់ពួកគេពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះ ប្រធាននាយកនៅតាមស្ថាប័ននានា ក៏បានទទួលស្គាល់ពីគុណភាព អប់រំរបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងក្លាយជាធនធានមនុស្សល្អ បុគ្គលិកល្អ និងទទួលបានការងារល្អនៅថ្ងៃខាងមុខជាក់ជាមិនខាន។ លោកសាកលវិទ្យាធិការ Ian Findlay បានមានប្រសាសន៍នៅក្នុងកម្មវិធីថា “នៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ យើងតែងតែយកចិត្តទុកដាក់ទៅលើការអប់រំ ការបង្ហាត់បង្រៀន និងលើកទឹកចិត្តអោយនិស្សិតរបស់យើង ក្លាយខ្លួនជាអ្នកដឹកនាំមួយរូបនាពេលអនាគត ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយជាលក្ខណៈអន្តរជាតិ ទាំងនេះក៏ជាមូលហេតុដែលយើងបានអញ្ជើញបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជាជនជាតិបរទេស និងបង្កើតឲមានកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតមកពីក្រៅប្រទេស ដើម្បីផ្លាស់ប្តូរ ចំណេះដឹងជាមួយនិស្សិតរបស់យើង។ […]