Dean of Faculty of Pharmacy, Led 29 Pharmaceutical Students to Attend the 9th Asian Association of Schools of Pharmacy Conference (AASP)

{English below}
លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានដឹកនាំនិស្សិតឱសថសាស្រ្តចំនួន២៩នាក់ ដើម្បីចូលរួមសន្និសីទសមាគមសាលាឱសថសាស្រ្តប្រចាំតំបន់អាស៊ី លើកទី៩ ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអាជូ ស្ថិតក្នុងទីក្រុងស៊ូវ៉ុន សាធារណ:រដ្ឋកូរ៉េ ។ និស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បាននាំយកនូវការស្រាវជ្រាវចំនួន១១ ដើម្បីទៅចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទនេះ ។ សន្និសីទនេះនឹងមានការចូលរួមពីនិស្សិត ថ្នាក់ដឹកនាំមហាវិទ្យាល័យឱសថសាស្រ្ត និងអ្នកស្រាវជ្រាវមកពីបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជាចិន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបូរី និងកម្ពុជា។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានកត់សម្គាល់ថាជាមហាវិទ្យាល័យ ដែលផ្តល់ឱកាសឱ្យនិស្សិតឱសថសាស្រ្តទៅធ្វើកម្មសិក្សា និងចូលរួមសន្និសីទនានានៅក្រៅប្រទេស ច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ តួយ៉ាងដូចជា នៅក្នុងកំឡុងពេល៧ខែដំបូងនៃឆ្នាំ ២០១៩នេះ និស្សិតឱសថសាស្រ្តចំនួន ៦៧ នាក់បានចេញទៅធ្វើកម្មសិក្សា និងចូលរួមសន្និសីទអន្តរជាតិ នៅក្រៅប្រទេស ដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី ប៉ូឡូញ និងសាធារណ:រដ្ឋកូរ៉េ ជាដើម។
——————–
Dr. Chea Sin, Dean of Faculty of Pharmacy, University of Puthisastra (UP) led 29 pharmaceutical students to attend the 9th Asian Association of Schools of Pharmacy Conference (AASP) which will be held from the 03rd to 05th of July 2019 at Ajou University, in Suwon, Republic of Korea. 29 UP pharmaceutical students will do 11 poster presentations during the conference with the participation from students, management of schools of pharmacy, and researchers from different countries such as China, Korea, Thailand, Vietnam, Indonesia, Singapore and Cambodia. In the last 4 years, UP Faculty of Pharmacy is the school of pharmacy in Cambodia which provides the most opportunities for pharmaceutical students to do international internships, and join international conferences. As can be seen, in the first seven months of 2019, 67 UP pharmaceutical students went abroad for international internships and conferences in Thailand, Indonesia, Poland and the Republic of Korea.

Photo Alums