News & Events

Graduation Day in 2016

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និសិ្សតជ័យលាភីចំនួន១.៦៩៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង…

ពិធីសំណេះសំណាលជាមួយ និស្សិតផ្នែកវេជ្ជសាស្ត្រ

និស្សិតផ្នែកវេជ្ជសាស្រ្តចំនួន៥រូបនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីចូលរួមកម្មវិធីInternational Student Symposium ចាប់ពីថ្ងៃទី១៥-១៩ខែកញ្ញាឆ្នាំ២០១៦ដែលកម្មវិធីនោះនឹងប្រព្រឹត្តទៅនៅNational University of Singapore។ក្នុងការសំណេះសំណាលនេះផងដែរគណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចែករំលែកនូវបទពិសោធន៍ក៏ដូចជាដំបូន្មានមួយចំនួនទៅដល់និស្សិតដើម្បីឲ្យពួកគាត់មានទំនុកចិត្តនិងចូលរួមកម្មវិធីប្រកបដោយភាពជោគជ័យ។ កម្រងរូបភាព

ពិព័រណ៌សាកលវិទ្យាល័យ ២០១៦​

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ​ បានចូលរួម ​​​ពិព័រណ៍សាកលវិទ្យាល័យ ២០១៦ ដែលប្រព្រឹត្តនៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងទីលានបាល់បោះ​។​ ប្អូនៗសិស្សានុសិស្សទាំងអស់អាចអញ្ជើញមកសាកសួរព័ត៌មាន អំពីការសិក្សាទាក់ទងនឹងគ្រប់ជំនាញទាំងអស់នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅស្តង់ពិព័រណ៍សាកលវិទ្យាល័យ ពុទ្ធិ​​សាស្រ្ត រហូតដល់ម៉ោង​ ៨ យប់។ កម្រងរូបភាព

និស្សិតទន្តសាស្ត្រចូលរួមក្នុងកម្មវិធី The 27th SEAADE 2016 Conference

នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ និស្សិតផ្នែកទន្តសាស្រ្តចំនួន ២៥រូបនិងសាស្រ្តាចារ្យចំនួន ៣ រូបនៃ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី The 27th SEAADE 2016 Conference ក្រោមប្រធានបទ “ Dental Educational in Asia one community ,one vision” ជាមួយនិងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ សូមចូលរួមអបអរសាទរ…

1 92 93 94 111