ការសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានមួយចំនួនទៅដល់និស្សិតដែលត្រៀមចុះកម្មសិក្សានៅក្រៅប្រទេសមានដូចជា៖

  • និស្សិតផ្នែកវេជ្ជសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ២០រូប នឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
  • និស្សិតផ្នែកឱសថសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន១១រូប នឹងធ្វើដំណើរទស្សនកិច្ចសិក្សានៅ​ International University Health and Welfare ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៦
  • និស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៦រូប នឹងចុះកម្មសិក្សានៅ University of Medicine and Pharmacy, Ho Chi Minh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
  • និស្សិតផ្នែកវេជ្ជសាស្រ្តចំនួន ៦រូប នឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ Chiang Mai ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦
  • តាំងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្តសូមជូនពរឲ្យនិស្សិតទាំងអស់ធ្វើដំណើរដោយសុវត្ថិភាព ក៏ដូចជាទទួលបានចំនេះដឹង និងជោគជ័យក្នុងដំណើរចុះកម្មសិក្សានេះ។

កម្រងរូបភាព