News & Events

ពិព័រណ៌សាកលវិទ្យាល័យ ២០១៦​

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ​ បានចូលរួម ​​​ពិព័រណ៍សាកលវិទ្យាល័យ ២០១៦ ដែលប្រព្រឹត្តនៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងទីលានបាល់បោះ​។​ ប្អូនៗសិស្សានុសិស្សទាំងអស់អាចអញ្ជើញមកសាកសួរព័ត៌មាន អំពីការសិក្សាទាក់ទងនឹងគ្រប់ជំនាញទាំងអស់នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅស្តង់ពិព័រណ៍សាកលវិទ្យាល័យ ពុទ្ធិ​​សាស្រ្ត រហូតដល់ម៉ោង​ ៨ យប់។ កម្រងរូបភាព

និស្សិតទន្តសាស្ត្រចូលរួមក្នុងកម្មវិធី The 27th SEAADE 2016 Conference

នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ និស្សិតផ្នែកទន្តសាស្រ្តចំនួន ២៥រូបនិងសាស្រ្តាចារ្យចំនួន ៣ រូបនៃ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី The 27th SEAADE 2016 Conference ក្រោមប្រធានបទ “ Dental Educational in Asia one community ,one vision” ជាមួយនិងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ សូមចូលរួមអបអរសាទរ…

ពិធីចុះអនុស្សរណៈស្តីអំពីការផ្តល់អាហាររូបករណ៍ដល់ ស.ស.យ.ក

នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចូលរួមរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន CP & A Trading International អំពីការផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាចំនួន ៤០កន្លែង រយៈពេល ៤ឆ្នាំ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធីបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងលោក ជៀម ហេង…

1 91 92 93 110