News & Events

ការសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានមួយចំនួនទៅដល់និស្សិតដែលត្រៀមចុះកម្មសិក្សានៅក្រៅប្រទេសមានដូចជា៖ និស្សិតផ្នែកវេជ្ជសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ២០រូប នឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និស្សិតផ្នែកឱសថសាស្រ្តនិងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន១១រូប នឹងធ្វើដំណើរទស្សនកិច្ចសិក្សានៅ​ International University Health and Welfare ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី…

សិក្ខាសាលាស្តីអំពី ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សា

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង សុផេង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ជាតំណាងលោកសាកលវិទ្យាធិការ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សា ” នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ លោកសាកលវិទ្យាធិការរងបានចែករំលែកបទពិសោធន៍ និង ផ្តល់ដំបូន្មានល្អៗដល់ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ ក្នុងការជ្រើសរើសយកមុខជំនាញមួយដ៍សមស្រប សម្រាប់បន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ សូមបញ្ជាក់ផងដែរថា…

Graduation Day in 2016

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និសិ្សតជ័យលាភីចំនួន១.៦៩៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង…

ពិធីសំណេះសំណាលជាមួយ និស្សិតផ្នែកវេជ្ជសាស្ត្រ

និស្សិតផ្នែកវេជ្ជសាស្រ្តចំនួន៥រូបនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីចូលរួមកម្មវិធីInternational Student Symposium ចាប់ពីថ្ងៃទី១៥-១៩ខែកញ្ញាឆ្នាំ២០១៦ដែលកម្មវិធីនោះនឹងប្រព្រឹត្តទៅនៅNational University of Singapore។ក្នុងការសំណេះសំណាលនេះផងដែរគណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចែករំលែកនូវបទពិសោធន៍ក៏ដូចជាដំបូន្មានមួយចំនួនទៅដល់និស្សិតដើម្បីឲ្យពួកគាត់មានទំនុកចិត្តនិងចូលរួមកម្មវិធីប្រកបដោយភាពជោគជ័យ។ កម្រងរូបភាព

1 90 91 92 110