News & Events

កិច្ចសម្ភាសន៍ ជាមួយនិស្សិតជំនាញគិលានុបដ្ឋាកនៃ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ​​

និស្សិតជំនាញ គិលានុបដ្ឋាកចំនួន ពីររូបបានមកធ្វើការចែករំលែកបទពិសោធន៍ និង ចំណាប់អារម្មណ៍ របស់ពួកគាត់នៅក្នុងការសិក្សាជំនាញ គិលានុបដ្ឋាកយិកា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ និស្សិត តេង រស្មី បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ ជំនាញ គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបរាប់អំពីដំណើរដើមទង ក្នុងការសិក្សារបស់គាត់ដូច្នេះ ថាបានជាគាត់ជ្រើសរើសសិក្សាជំនាញនេះ គឺ មកពីគាត់មានចំណង់ចំណូលចិត្តតាំងពីក្មេងមក ចង់ផ្តល់ការថែទាំទៅដល់អ្នកជំងឺ និង ក្រុមគ្រួសារ និង ចង់ចាប់អាជីព ជាគិលានុបដ្ឋាក ទៅថ្ងៃអនាគត។…

ការងារស្ម័គ្រចិត្តគឺជាផ្នែកមួយនៃជិវិតរបស់ខ្ញុំ

មកជួបជាមួយនឹង កញ្ញា អ៊ុនសុវលក្ខណ៍ បច្ចុប្បន្នជានិស្សិត ជំនាញ ឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងការចូលរួមការងារស្ម័គ្រចិត្ត។ ប្រសិនបើរំឮកទៅដល់ដំណើរដើមទងនៃការស្ម័គ្រចិត្ត កញ្ញាវលក្ខណ៍បានបញ្ជាក់ប្រាប់ថា ៖ “ ជាទូទៅ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គឺមានជា គម្រោងផ្សេងៗ ជាច្រើនដែលអាចឲ្យនិស្សិតមានឱកាសចូលរួម។ ក្នុងនោះផងដែរ ខ្ញុំក៏បានចូលរួមនៅក្នុងគម្រោងមួយដែលមានឈ្មោះថា Pacific Angel 16“ ។ និស្សិតវ័យក្មេង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ រូបនេះក៏បានបង្ហើបទៀតផងដែថា នៅក្នុងគម្រោងនេះគឺកញ្ញាមានតួនាទីធ្វើជាអ្នកបកប្រែ…

ការស្ម័គ្រចិត្ត នឹងនាំឲ្យអ្នកទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន

ប្រសិនបើយើងក្រលេកមកមើលយុវជនវ័យក្មេងកម្ពុជានាពេលបច្ចុប្បន្ន គឺសង្កេតឃើញថា សន្ទុះនៃការចូលរួមសកម្មភាពស្ម័គ្រចិត្តមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ពួកគាត់ងាកមកចាប់អារម្មណ៍នូវការស្ម័គ្រចិត្តផ្សេងៗគឺដោយសារតែ ការងារនេះបានបង្រៀននិងបានធ្វើឲ្យគាត់បានទទួលនូវចំណេះដឹងថ្មីៗដែលពួកគាត់មិនដែលនឹងរំពឹងទុកពីមុនមក។ នៅក្នុងចំណោមយុវជនវ័យក្មេងជាច្រើននាក់ដែលមានឆន្ទៈនៅក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត កញ្ញា ម៉ា រោចន វឌ្ឍិនី ក៏ជានិស្សិតវ័យក្មេងមួយរូបដែលមានឆន្ទៈខ្ពស់នៅក្នុងការចូលរួមនៅក្នុងសកម្មភាពស្ម័គ្រផ្សេងៗផងដែរ។ បច្ចុប្បន្ន កញ្ញា ម៉ា រោចន វឌ្ឍិនី ជានិស្សិតឆ្នាំទី ២ ជំនាញ វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានលើកឡើងនូវគុណសម្បត្តិមួយចំនួនដែលយុវជនវ័យក្មេងគួរតែប្រឡូកនៅក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗឲ្យបានច្រើន។ យុវតីសម្បុរស្រអែមរូបនេះ បានលើកឡើងថា ការងារស្ម័គ្រចិត្តបានបង្រៀនគាត់ឲ្យមានភាពក្លាហាន ចេះលត់ដំខ្លួន និង ចេះជំនាញទន់ច្រើនជាងមុន (ពិសេសផ្តោតលើការទំនាក់ទំនង…

1 89 90 91 110