adminUP

[English Below] សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នឹងរៀបចំសន្និសីទឱសថសាស្រ្តលើកទី២ ឆ្នាំ២០១៩ នាថ្ងៃទី០១ និង០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសហសាលប្រជុំB អគារB ជាន់ទី៣។ សន្និសីទនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ការអនុវត្តល្អៗ និងភាពជោគជ័យ ពីសំណាក់វាគ្មិនដែលជាឱសថការីកំពុងប្រកបវិជ្ជាជីវៈឱសថសាស្រ្ត នៅក្នុងប្រទេសកម្ពុជា និងសាកលលោក។ ចំពោះឱសថការី និងនិស្សិតឱសថសាស្រ្តនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានបំណងចង់ចូលរួមសន្និសីទនេះ សូមចុះឈ្មោះតាមតំណខាងក្រោម ឱ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥:០០ល្ងាច។ មុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តម្លៃចូលរួម ៥ដុល្លាសម្រាប់និស្សិត និង១០ដុល្លាសម្រាប់ឱសថការី និងអ្នកប្រកបវិជ្ជាជីវៈដទៃ។ ក្រោយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តម្លៃចូលរួម១០ដុល្លាសម្រាប់និស្សិត និង១៥ដុល្លាសម្រាប់ឱសថការី និងអ្នកប្រកបវិជ្ជាជីវៈដទៃ។ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ និងអាហារថ្ងៃត្រង់២ពេល ព្រមទាំងអាហារសម្រន់៤ពេល ដោយឥតគិតថ្លៃ។ ចំណាំ៖ អ្នកចូលរួមមានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ក្នុងការបង់ប្រាក់ថ្លៃសំបុត្រចូលរួម បន្ទាប់ពីពេលចុះឈ្មោះតាមតំណខាងក្រោម។ ក្នុងករណីអ្នកចូលរួម មិនបានបង់ប្រាក់ថ្លៃសំបុត្រចូលរួម លើសពី៣ថ្ងៃ មហាវិទ្យាល័យឱសថសាស្រ្ត នឹងលុបឈ្មោះអ្នកចូលរួមចេញពីបញ្ជីដោយស្វ័យប្រត្តិ។ លោក លោកស្រីអាចបង់ប្រាក់ថ្លៃសំបុត្រចូលរួម តាមគណនីធនាគារ ABA ដែលមានឈ្មោះ៖ Nalen Sreng និងលេខគណនី៖ 000671161។ បន្ទាប់ពីបង់ប្រាក់ហើយ សូមលោក លោកស្រីscreenshot អំពីការបង់ប្រាក់ ហើយផ្ញើមកកាន់គណនីfacebookរបស់យើងដែលមានឈ្មោះ៖ Faculty of Pharmacy, University of Puthisastra ឬលោក លោកស្រីអាចអញ្ជើញមកបង់ប្រាក់ផ្ទាល់នៅមហាវិទ្យាល័យឱសថសាស្រ្ត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ(+៨៨៥) 0៨៧ ៣៣ 9០ ៧៣ ឬអ៊ីម៉ែល៖sdarayuth@puthisastra.edu.kh Link: https://forms.gle/NjMbQvKrh6wdnQ6u7 …………………………………………………… University of Puthisastra (UP) will conduct The 2nd Pharmacy Conference 2019 on 01st and 02nd November 2019 at Hall B, Building B, 3rd Floor. This conference is conducted to share knowledge, experiences, best practices, and […]
លោកបណ្ឌិតឱសថសា្រស្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងនាមជាសមាជិកនៃសហព័ន្ធដ៏ធំនេះ លោកបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការបង្កើត និងអនុម័តទស្សនវិស័យពិភពលោកស្តីពីការអប់រំ និងកំលាំងការងារផ្នែកឱសថសាស្ត្រ គោលដៅអភិវឌ្ឍន៍ កំលាំងការងារផ្នែកឱសថសាស្ត្រ និង សេចក្តីប្រកាស ណាន ជីង ស្តីពីការអប់រំផ្នែកឱសថសាស្រ្ត និងវិទ្យាសាស្រ្តឱសថ។ លើសពីនេះទៅទៀត លោកតែងតែនាំយកនូវបទពិសោធន៍ល្អៗ និងការអភិវឌ្ឍន៍ថ្មីៗ មកចែករំលែកដល់សាស្រ្តាចារ្យ និងបុគ្គលិកមហាវិទ្យាល័យ និងអភិវឌ្ឍផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធសាស្ត្រឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ និងលេចមុខមាត់ នៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។