News & Events

កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល

នាព្រឹកថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០១៦ក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, សាកលវិទ្យាល័យអាជូប្រទេសកូរ៉េ (Ajou University) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានរៀបចំពិធីបើក“កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” នៅឯសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលមានការចូលរួមជាកិត្តិយសពីលោកជំទាវដាំដារីនីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, Dr. R. Anbin Ezhilan សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនិងស្រាវជ្រាវនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោក Kim Dong Jun អគ្គនាយករងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA)។ “កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” ជាកម្មវិធីផ្គូផ្គងអាជីវកម្មរវាងបេក្ខភាពចូលរួមជាមួយអ្នកវិនិយោគក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនវ័យក្មេងនិងពង្រឹងសហគ្រិនភាពប្រទេសកម្ពុជា។កម្មវិធីនេះមានរយៈពេល៦ខែដែលបានផ្តល់ឱកាសឲ្យបេក្ខជនបានសិក្សារៀនសូត្រពីមុខវិជ្ជាជំនាញពីអ្នកជំនាញ, ទទួលបានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មពីសហគ្រិនជោគជ័យនិងផ្តល់ឱកាសឲ្យពួកគេបង្ហាញនូវគំរូអាជីវកម្មទៅកាន់អ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្មវិធីនេះមានបេក្ខភាពចំនួន២០ក្រុមដែល10 ក្រុមជានិស្សិតនៃសាធារណរដ្ឋកូរ៉េនិង10ក្រុមជានិស្សិតកម្ពុជា។គួរបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះដែលនៅវគ្គបញ្ចប់នៃកម្មវិធីគឺជាការផ្គូផ្គងនៃគំរូអាជីវកម្មរបស់បេក្ខភាពនីមួយៗទៅនឹងអ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្រងរូបភាព

ការចុះទៅធ្វើបទបង្ហាញនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

នៅថ្ងៃទី០៥ និងទី ០៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ និង វិទ្យាល័យហ៊ុនសែន សេរីភាព ក្នុងខេត្តកណ្តាល។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប…

ការចាប់ផ្តើមបើកកម្មវិធី ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល

កាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ គណៈគ្របគ្រងក៏ដូចជាបុគ្គលិកនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានជួបប្រជុំគ្នាស្តីអំពីការចាប់ផ្តើមដំណើរការព្រឹត្តិការណ៍ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល។គួរបញ្ជាក់ផងដែរថា ក្នុងនោះក៏មានការចូលរួមជាកិត្តិយសអំពីសំណាក់លោក សាកលវិទ្យាធិការ គិត ច័ន្ទគ្រឹស្នាផងដែរ។ អបអរសាទរទិវានិស្សិតវិទ្យាសា្រស្តសុខាភិបាលសាកលវិទ្យាល័យពុទ្ធិសា្រស្ត! កម្រងរូបភាព

ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រារព្ធពិធី ទិវានិស្សិតវិទ្យាសាស្រ្តសុខាភិបាលនៃសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមយ៉ាងច្រើនកុះករអំពីសំណាក់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏ដូចជាសាធារណជនជាច្រើននាក់ផងដែរ។ ទិវានេះបានផ្តល់ឱកាសដល់​និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ ជាពិសេសនិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាល អាចបញ្ចេញនូវស្នាដៃរបស់ខ្លួន ព្រមទាំងសមត្ថភាព និងបទពិសោធន៏ដែលនិស្សិតបានរៀនសូត្រចេះពីសាស្ត្រាចារ្យ និងការអនុវត្តន៏ផ្ទាល់ តាមរយៈ​ការដាក់តាំងបង្ហាញនូវរូបភាពសកម្មភាពចូលរួមសង្គម ការចុះសហគមន៏ ការស្រាវជ្រាវ និងផលិតផលដែលនិស្សិតអាចផលិតបាន ដូចជាថ្នាំពេទ្យ ឡេ ប្រេងខ្យល់ អំបិលក្រអូប ទឹកផ្លែឈើស្រស់ ។ល។ តាមរយៈព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានធ្វើឲ្យចំណងមិត្តភាពរវាងនិស្សិតគ្រប់ជំនាន់កាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា…

ការចុះទៅធ្វើបទបង្ហាញនៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ខេត្តកណ្តាល

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ជ័យវរ្ម័នទី៧ ក្នុងខេត្តកណ្តាល។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ…

ការធ្វើបទបង្ហាញស្តីអំពី “អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀននិងការសិក្សា”

នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ស្អាង ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ការធ្វើបទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ…

1 2 3 4 22 23 24 34 35 36 37