UP receive full accreditation from Accreditation Committee of Cambodia

គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ផ្តល់ “ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ” ដល់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត កំណែទម្រង់ និងការអភិវឌ្ឍដ៏ធំធេងដែល សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បាននឹងកំពុងធ្វើ ចំពោះការអប់រំក្នុងវិស័យសុខាភិបាលនិងវិស័យបច្ចេកវិទ្យា ឥឡូវនេះត្រូវបានផ្តល់ការទទួលស្គាល់ពេញលេញសម្រាប់ការបំពេញតាមលក្ខខណ្ឌស្តង់ដារជាតិរយៈពេល ៥ ឆ្នាំដែលមានសុពលភាពចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ។
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាទទួលស្គាល់គំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដែលក្នុងនោះរួមមាន៖

 • ការកែលំអកម្មវិធីសិក្សាដែលកំពុងបន្តអនុវត្តស្របតាមកម្រិតស្តង់ដារអន្តរជាតិ
 • ការបញ្ចូលភាសាអង់គ្លេស (ភាសាសុខាភិបាល) ទៅក្នុងកម្មវិធីសិក្សាដោយមិនគិតថ្លៃបន្ថែម
 • ជំនាញក្នុងការទំនាក់ទំនងដែលមានសារៈសំខាន់ដើម្បីថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់
 • វគ្គបណ្តុះបណ្តាលក្នុងការគិត (Critical Thinking) និងជំនាញទន់ (Soft Skill) ចាប់ពីឆ្នាំទី ២ ដែលជាជំនាញចាំបាច់សម្រាប់សតវត្សរ៍ទី ២១
 • ប្រព័ន្ធកម្មវិធីកាយវិភាគសាស្ត្រ (Essential Anatomy) ត្រូវបានតំឡើងក្នុងកុំព្យូទ័រដែលមាននៅបណ្ណាល័យ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់និស្សិតប្រើប្រាស់ដោយពុំគិតថ្លៃ។
 • ការផ្តល់ជូនប្រព័ន្ធអ៊ីនធើណេតឥតខ្សែ (WIFI) និងកុំព្យូទ័រ ក៏ដូចជាឧបករណ៍បញ្ចាំងស្លាយថ្មីៗ
 • ការអញ្ជើញអ្នកជំនាញអន្តរជាតិក្នុងវិស័យសុខាភិបាល និងវិស័យបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីផ្តល់ឱកាសដល់និស្សិត ក្នុងការទទួលបាននូវចំណេះដឹង ក៏ដូចជាជំនាញអនុវត្តដែលល្អបំផុតកម្រិតស្តង់ដារអន្តរជាតិ
 • ការធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេសសម្រាប់និស្សិត និងបុគ្គលិក ដើម្បីផ្តល់ឱកាសដល់និស្សិតរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្តទទួលបានបទពិសោធន៍ និងចំណេះដឹងក្រៅប្រទេស
 • ការបង្កើតឲ្យមានដេប៉ាតឺម៉ង់ សិក្សា និងបង្រៀន ដើម្បីសម្រិតសម្រាំង និងកែលម្អកម្មវិធីសិក្សាធ្វើអោយប្រសើរឡើងនូវការបង្រៀនរបស់សាស្រ្តាចារ្យ ក៏ដូចជាផ្តល់វិធីសាស្ត្របង្រៀនបែបទំនើប ដែលមានវត្តមាននៅបណ្តារប្រទេសជឿនលឿន
 • ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ (Research Hub) ដើម្បីបង្កីតឱកាសស្រាវជ្រាវដល់និស្សិតក្នុងការទទួលបានប្រសិទ្ធភាពខ្ពស់
 • ការបង្កើតឲ្យមានទីតាំងស្វ័យសិក្សា (Learning Lounge) និងប្រឹក្សាការងារ (Career corner) ដើម្បីជម្រុញឲ្យនិស្សិតទទួលបានភាពជោគជ័យ
 • ការបង្កើតនូវមជ្ឈមណ្ឌលសិក្សាបែបប្រព័ន្ធបច្ចេកវិទ្យា (eLearning Centre)នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់និស្សិត ក៏ដូចជាបុគ្គលិក សាកលវិទ្យាល័យពុទ្ធិសាស្រ្ត គ្រប់រូប។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នឹងបន្តខិតខំធ្វើឱ្យប្រសើរឡើងថែមទៀតនៅថ្ងៃខាងមុខ។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានប្តេជ្ញាធ្វើឱ្យប្រាកដថាក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតព្រះរាជាណាចក្រកម្ពុជា នឹងមានអ្នកស្រាវជ្រាវដែលមានជំនាញ និងទេពកោសល្យដែលអាចនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដោះស្រាយបញ្ហាជាច្រើនដែលមាននៅក្នុងប្រព័ន្ធថែទាំសុខភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទន្ទឹងរង់ចាំមើលនិស្សិតបញ្ចប់ការសិក្សារបស់ខ្លួនក្លាយជាអ្នកជំនាញក្នុងវិស័យសុខាភិបាល ក៏ដូចជាបច្ចេកវិទ្យា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពនៅក្នុងឆាកអន្តរជាតិទៀតផង។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពដែលសាកលវិទ្យាល័យត្រូវបានទទួលស្គាល់ទូទាំងពិភពលោកក៏ដូចជាធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដចំពោះសុខមាលភាពរបស់ប្រជាជនកម្ពុជា។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្តគឺជាជម្រើសសម្រាប់ការសិក្សាដែលប្រសើរបំផុត!

——————————————————

The huge improvements that UP is making to Healthcare and ICT education has now been fully recognized and awarded the full accreditation for fulfilling the requirement of the National Standards for 5 Years which will be valid from 2019 to 2023.

The Accreditation Committee of Cambodia recognizes UP’s exciting initiatives of:

 • Ongoing curriculum improvement to World Standard
 • Embedded English language (the language of Health) into the curricula – free of charge
 • Communication skills – critical to effectively care for patients
 • Critical thinking and soft-skills courses from Year 2. Essential skills for 21st Century
 • Essential Anatomy is now installed in new computers in the UP Library. Free of charge.
 • Free fast WIFI & upgraded computers and projectors
 • Many visiting international experts delivering world best-practice knowledge and skills
 • International visits for students and staff – giving students world-class experiences
 • Dedicated Learning and Teaching department – to improve curricula, improve our teaching and provide modern teaching methods
 • Dedicated Research Hub – to maximize student research opportunities
 • Learning lounge and Career Corner – to maximize student success
 • Brand new eLearning Centre

This is great news for all UP students and staff, not only that but we are making UP even better!

UP is making sure that within the next 5 years, Cambodia will be full of skillful and talented researchers that could bring innovative solutions to help solve the many problems in Cambodia’s health-care system.

UP looks forward to seeing UP graduates becoming health care and Technology Leaders not just in Cambodia but across the World. We are delighted in the progress that UP is being recognized across the World as well as making a real difference to Cambodian lives. There is no better time to be studying at UP!