News & Events

ដំណើរទស្សនកិច្ច គណៈប្រតិភូយុវជនជាតិរុស្ស៊ី នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និង គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនរុស្សី។ ក្នុងជំនួបនេះ លោកសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើការស្វាគមន៏យ៉ាងកក់ក្តៅ និង បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជូនចំពោះគណៈប្រតិភូ។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូបានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផងដែរ ។ កម្រងរូបភាព

ជំនួបជាមួយ ទន្តបណ្ឌិតនិងនិស្សិតទន្តសាស្ត្រនៃសាកលវិទ្យាល័យ Hiroshima

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshimaប្រទេស ជប៉ុន ។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានបង្ហាញពីចំណាប់អារម្មណ៏ក្នុងការចូលរួមគម្រោងពិនិត្យសុខភាពជូនប្រជាជនកម្ពុជា ជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima នៅឆ្នាំក្រោយៗ ផងដែរ ។ ជាទីបញ្ចប់ ភាគីទាំងពីរ សង្ឃឹមថានិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យទាំងពីរ…

ជំនួបជាមួយ ក្រុមនិស្សិតសាកលវិទ្យាល័យAjouសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតសាកលវិទ្យាល័យ Ajou សាធារណៈរដ្ឋ កូរ៉េ ដែលក្រុមនិស្សិតនឹងត្រូវធ្វើការផ្លាស់ប្តូរកម្មវិធីសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេល មួយ ឆមាស។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានលើកទឹកចិត្តដល់ក្រុមនិស្សិត ក្នុងការរៀនសូត្រមុខវិជ្ជារបស់ខ្លួនអោយបានល្អ ។ ជាទីបញ្ចប់ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajou បានថ្លែងអំណរគុណសំរាប់ការទទួលរាក់ទាក់…

NEW ACADEMIC YEAR ORIENTATION FOR YEAR 4 & 5 PHARMACEUTICAL STUDENTS

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតឱសថសាស្រ្តឆ្នាំទី៤ និងទី៥។

UP ចាប់ទទួលពាក្យសុំចុះឈ្មោះចូលប្រទ្បងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅ

UP ចាប់ទទួលពាក្យសុំចុះឈ្មោះចូលប្រលងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅ!
National Entrance Exam is open for application now!

កម្រិតបរិញ្ញាបត្រ