Year

គ្លីនិកទន្តសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានដំឡើងម៉ាស៊ីន Microscope ដ៏ទំនើបសម្រាប់ព្យាបាលរន្ធឬសធ្មេញដំបូងគេ ក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យទន្តសាស្រ្តនៅកម្ពុជា

វត្តមានម៉ាស៊ីន Microscope ពីក្រុមហ៊ុន ZUMAX គឺជាការបោះជំហ៊ានទៅមុខដ៏អស្ចារ្យរបស់គ្លីនិកទន្តសាស្រ្ត ពុទ្ធិសាស្រ្ត ដែលផ្តល់ឱ្យកាសដល់និស្សិតអន្តេវាសិកនៃសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត និងទន្តបណ្ខិតអាចព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះ។ ម៉ាស៊ីន Dental Microscope ត្រូវបានដំឡើងក្នុងគ្លីនិកទន្តសាស្រ្ត ពុទ្ធិសាស្រ្ត គ្លីនិកទន្តសាស្រ្តពុទ្ធិសាស្រ្តបានដំឡើងម៉ាស៊ីន Microscope ដ៏ទំនើបសម្រាប់ព្យាបាលរន្ធឬសធ្មេញដំបូងគេក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យទន្តសាស្រ្តនៅកម្ពុជាវត្តមានម៉ាស៊ីន Microscope ពីក្រុមហ៊ុន ZUMAX គឺជាការបោះជំហ៊ានទៅមុខដ៏អស្ចារ្យរបស់គ្លីនិកទន្តសាស្រ្ត ពុទ្ធិសាស្រ្ត ដែលផ្តល់ឱ្យកាសដល់និស្សិតអន្តេវាសិកនៃសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត និងទន្តបណ្ខិតអាចព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះ។#UP #DENTAL #CLINIC #UPDC Posted by University of Puthisastra (UP) on Friday, 1 March 2019

Healing Hearts

Students write their own newsletters on a monthly basis; sharing their ‘Incredible journey’ as they study professional health counselling at the University of Puthisastra. Seng Kong wrote as the application below. Khmer Version English Version

UP BUILDING COLLABORATIONS WITH SURIN HOSPITAL AND BOROMARAJONANI COLLEGE

A delegation of 3 staffs, Ms. Andrea Ryan-Dean, Faculty Nursing and Midwifery, Mr. Ouk Soksereivotanak- Director of Laboratory Sciences, Mr. Im Saron- Clinical Rotation Officer, Faculty or Nursing and Midwifery, from University of Puthisastra have officially visited Surin Hospital and Boromarajonani College of Nursing School on Tuesday 26th February 2019. The aim of the visit was to discuss a collaboration with the opportunity of study tour and internship, Lecturer and faculties staff exchange program, and research activity. The UP delegation was received very warmly and we look forward to building a close relationship. Photo Album

Books in our Library

UP has its library which is full of textbooks. You all are welcome to visit and spend your time to read or copy whatever you like (not only for UP students and lecturers, but to all the PUBLIC). Lately, we’ve got a lot of new textbooks from New Zealand, Australia and India. UP library, maybe, have the most Dental textbooks in Cambodia. Photo Album

Meet with Medical Students

Studying at University is exciting thing to do after graduating from high school. The most exciting thing is getting better result at University. Actually better result comes from putting effort in many different ways. The following is a sharing interview with three outstanding students from medical department. Thanut, Currently a senior medical student of university of Puthisastra, told that after passing grade 12, he decided to choose medical skill at University of Puthisastra suggested by his family. One reason is that University of Puthisastra uses English as main Language. With smiley face, this young student showed some tips of studying ‘ for me there’s no special tips, I just try not to put too much pressure on myself, during study […]

Handing Certificate Awarding Ceremony to Lbokator Outstanding Students

On 31st May 2016, University of Puthisastra held certificate awarding ceremony to lbokator outstanding students at University of Puthisastra , who was awarded in third place on ‘ the best team performance’ in international martial art performance in 2016 at Ho Chi Minh , Vietnam, on 22 to 24 April, 2016. In this certificate awarding to outstanding students of lblokator club, there were a lot of honorable guests attended in this event such as Mr. Long Sopheng, vice director of University of Puthisatra, Mr. Hok Chheangkim, vice director of lbokator federation of Cambodia, the management team of University of Puthisastra, coaches in lbokator club at university of Puthisastra, students in lbocator clubs, many other university of puthisastra students and many […]

ការធ្វើបទបង្ហាញនៅ ខេត្តកណ្តាល និង ខេត្ត កំពង់ឆ្នាំង

នៅថ្ងៃទី០៩ និងទី ១០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ ខេត្តកណ្តាល និង វិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងខេត្តកំពង់ឆ្នាំង។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព

ដំណើរទស្សនកិច្ច គណៈប្រតិភូយុវជនជាតិរុស្ស៊ី នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និង គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនរុស្សី។ ក្នុងជំនួបនេះ លោកសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើការស្វាគមន៏យ៉ាងកក់ក្តៅ និង បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជូនចំពោះគណៈប្រតិភូ។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូបានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផងដែរ ។ កម្រងរូបភាព

ជំនួបជាមួយ ទន្តបណ្ឌិតនិងនិស្សិតទន្តសាស្ត្រនៃសាកលវិទ្យាល័យ Hiroshima

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshimaប្រទេស ជប៉ុន ។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានបង្ហាញពីចំណាប់អារម្មណ៏ក្នុងការចូលរួមគម្រោងពិនិត្យសុខភាពជូនប្រជាជនកម្ពុជា ជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima នៅឆ្នាំក្រោយៗ ផងដែរ ។ ជាទីបញ្ចប់ ភាគីទាំងពីរ សង្ឃឹមថានិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យទាំងពីរ នឹងចូលរួមគម្រោងពិនិត្រសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋកម្ពុជា ជាមួយគ្នា ។ បន្ទាប់ពីការប្រជុំ ក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima ក៏បានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ កម្រងរូបភាព

ជំនួបជាមួយ ក្រុមនិស្សិតសាកលវិទ្យាល័យAjouសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតសាកលវិទ្យាល័យ Ajou សាធារណៈរដ្ឋ កូរ៉េ ដែលក្រុមនិស្សិតនឹងត្រូវធ្វើការផ្លាស់ប្តូរកម្មវិធីសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេល មួយ ឆមាស។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានលើកទឹកចិត្តដល់ក្រុមនិស្សិត ក្នុងការរៀនសូត្រមុខវិជ្ជារបស់ខ្លួនអោយបានល្អ ។ ជាទីបញ្ចប់ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajou បានថ្លែងអំណរគុណសំរាប់ការទទួលរាក់ទាក់ ពីសំណាក់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ។ បន្ទាប់ពីការប្រជុំ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajouក៏បានធ្វើទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ កម្រងរូបភាព