University of Puthisastra (UP) warmly welcomed the delegates from China Pharmaceutical University (CPU)

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី ព្រមទាំងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យឱសថសាស្រ្តប្រទេសចិន នៅក្នុងបន្ទប់ប្រជុំអ៊ី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ នៅក្នុងកិច្ចពិភាក្សានោះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ បានបង្ហាញអំពីទស្សនៈវិស័យ សក្តានុពល និងការអភិវឌ្ឍន៍នៃសាកលវិទ្យាល័យនីមួយៗដោយភាពស្និតស្នាលបំផុត។ ក្រៅពីនោះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីការបង្កើតកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យទាំងពីរលើគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត ការផ្លាស់ប្តូរសិក្សា និងការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិក និងសាស្រ្តាចារ្យបង្រៀន។ ថ្នាក់ដឹកនាំទាំងពីរ នឹងបន្តកិច្ចពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការធ្វើការស្រាវជ្រាវរួមគ្នានាពេលខាងមុខ។ ជាលទ្ធផល សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យឱសថសាស្រ្តប្រទេសចិន នឹងចាប់ផ្តើមសេចក្តីពង្រាងអនុស្សរណៈនៃការយោគយល់គ្នា និងបន្តកិច្ចពិភាក្សារហូតសម្រេចអនុស្សរណៈនៃការយោគយល់គ្នាជាស្ថាពរ។ ជាចុងបញ្ចប់នៃកម្មវិធី គណៈប្រតិភូសាកលវិទ្យាល័យឱសថសាស្រ្តប្រទេសចិន បានអញ្ជើញធ្វើទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មន្ទីរពិសោធន៍ឱសថសាស្រ្ត បន្ទប់សិក្សា បណ្ណាល័យ ។ល។
———–

On 15th November 2019, Prof. Ian Findlay, President and Vice-Chancellor and management of University of Puthisastra (UP) warmly welcomed the delegates from China Pharmaceutical University (CPU) in E meeting room. During the discussion, both universities had presented the visions, potentials, and development of each university in a friendly environment. Both leaders had also discussed about the bilateral collaboration on scholarship, exchanged program and training for faculties and lecturers. The joint research activities will be put in further discussion. As the result, both universities are committed to draft Memorandum of Understanding (MoU), keep further discussion until achieving the formal collaboration. At the end of the program, the delegates from CPU visited UP campus including pharmacy laboratories, classrooms, library etc.

Photo Alum