Month

Meets with Pharmaceutical Students who received full and Partial Travel grant to do poster presentations in 9th AASP Conference at Ajou University, Republic of South Korea

[English Below] នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានជួបពិភាក្សាជាមួយ និស្សិតពីឆ្នាំទី២ដល់ទីឆ្នាំទី៥ ចំនួន២៩ នាក់ ដែលបានទទួលប្រាក់ឧបត្ថម្ភធ្វើដំណើរ និងចូលរួមសន្និសីទ ពីសមាគមសាលាឱសថសាស្រ្តអាស៊ី ទៅចូលរួមធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩ នៅសាកលវិទ្យាល័យអាជូ ស្ថិតនៅទីក្រុងស៊ូវ៉ុន សាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៩។ កិច្ចពិភាក្សាបានផ្តោតទៅលើការត្រៀមខ្លួនដើម្បីទៅចូលរួម ធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩។ ឆ្លៀតក្នុងឱកាសនោះដែរ លោកព្រឹទ្ធបុរស ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ បុគ្គលិក និងសាស្រ្តាចារ្យដឹកនាំ នៅក្នុងការស្រាវជ្រាវកន្លងមក ហើយឈានដល់ទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិនាពេលនេះ។ …… In the afternoon of April 24, 2019, Dr Chea Sin, Dean of Faculty of Pharmacy, University of Puthisastra, met with 29 year-2 to year-5 UP Pharmaceutical Students who received full and partial travel grant to do poster presentations in the 9th AASP Conference to be held on July 03-05, 2019 at Ajou University located in Suwon, Republic of Korea. The meeting focused on the preparation for the departure and presenting research posters. He also took that opportunity to appreciate all the hard work of students under […]

The Visit of University of Puthisastra to World Mate Emergency Hospital and HANDA Medical Center

(English below) នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អន ស្រ៊ីម ព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត លោក ឈា សុភារម្យ ព្រឹទ្ធបុរសជំនួយនៃមហាវិទ្យាល័យឱសថសាស្រ្ត និងលោក អ៊ុក សុខសេរីវឌ្ឍនៈ ប្រធានផ្នែកវិទ្យាសាស្រ្តមន្ទីរពិសោធន៍ ព្រមទាំងសហការី បានធ្វើទស្សនកិច្ច World Mate Emergency Hospital and HANDA Medical Center ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង។ មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ហើយជាកន្លែងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្តល់ការថែទាំប្រកបដោយគុណភាពខ្ពស់ជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានពិភាក្សា និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ជាមួយតំណាងខាងមន្ទីរពេទ្យលើប្រព័ន្ធគ្រប់គ្រង់មន្ទីរពេទ្យ ធនធានមនុស្ស និងធនធានសម្ភារ ព្រមទាំងការផ្តល់សេវាកម្មថែទាំ និងការព្យាបាលដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ជាលទ្ធផល តំណាងមន្ទីរពេទ្យ នឹងពិចារណាទទួលនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តជំនាញវេជ្ជសាស្រ្ត ឱសថសាស្រ្ត គិលានុបដ្ឋាយិកា និងបច្ចេកទេសមន្ទីរពិសោធន៍ ឱ្យធ្វើកម្មសិក្សា អន្តេវាសិក និងទស្សនកិច្ចសិក្សាក្នុងពេលឆាប់ៗខាងមុខ។ តំណាងមន្ទីរពេទ្យ ក៏នឹងពិចារណាផងដែរក្នុងការទទួលបណ្តុះបណ្ដាលជំនាញគ្លីនិកដល់បុគ្គលិកសាកលវិទ្យាល័យ និងសហការធ្វើការស្រាវជ្រាវរួមគ្នាយ៉ាងជិតស្និត ដោយផ្អែកតាមលទ្ធភាពជាក់ស្ដែងរបស់ភាគីនីមួយៗ។ On 05th April 2019, UP staffs led by Dr. Orn Srim, Acting Dean of Faculty of Medicine, Mr. Chhea Sophearom, Assistant Dean of Faculty of Pharmacy, and Mr. Ouk SokSereivotanak, Director of Laboratory Sciences visited World Mate Emergency Hospital and HANDA Medical Center, located in Battambang Province. The hospital is a unique and only hospital in Cambodia established in 1998 and exclusively dedicated to […]

ពិធីសូត្រមន្ត តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាដើម្បីសុំសេចក្តីសុខសិរីសួស្តី និងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលឆាប់ៗ

នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំកម្មវិធីសូត្រមន្ត ចំរើនសិរីសួស្ដី អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗនេះ ជូនដល់បុគ្គលិក និងសិស្សនិស្សិតទាំងអស់។ Photo Album

សកម្មភាពនិស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅពេលទៅដល់ សាកលវិទ្យាល័យខនកែនប្រទេសថៃ

{English below} សកម្មភាពនិស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅពេលទៅដល់ សាកលវិទ្យាល័យខនកែនប្រទេសថៃ ដើម្បីចុះកម្មសិក្សារយៈពេល១ខែ លើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ឱសថស្ថានសហគមន៍ និងឱសថសាស្រ្តគ្លីនិក។ Student activities of UP Pharmacy students arriving Khon Kaen University, Thailand to do the one-month internship in Research and Development Department, Community Pharmacy, and Clinical Pharmacy. Photo Album