The Visit of University of Puthisastra to World Mate Emergency Hospital and HANDA Medical Center

(English below)
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អន ស្រ៊ីម ព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត លោក ឈា សុភារម្យ ព្រឹទ្ធបុរសជំនួយនៃមហាវិទ្យាល័យឱសថសាស្រ្ត និងលោក អ៊ុក សុខសេរីវឌ្ឍនៈ ប្រធានផ្នែកវិទ្យាសាស្រ្តមន្ទីរពិសោធន៍ ព្រមទាំងសហការី បានធ្វើទស្សនកិច្ច World Mate Emergency Hospital and HANDA Medical Center ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង។ មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ហើយជាកន្លែងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្តល់ការថែទាំប្រកបដោយគុណភាពខ្ពស់ជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានពិភាក្សា និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ជាមួយតំណាងខាងមន្ទីរពេទ្យលើប្រព័ន្ធគ្រប់គ្រង់មន្ទីរពេទ្យ ធនធានមនុស្ស និងធនធានសម្ភារ ព្រមទាំងការផ្តល់សេវាកម្មថែទាំ និងការព្យាបាលដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ជាលទ្ធផល តំណាងមន្ទីរពេទ្យ នឹងពិចារណាទទួលនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តជំនាញវេជ្ជសាស្រ្ត ឱសថសាស្រ្ត គិលានុបដ្ឋាយិកា និងបច្ចេកទេសមន្ទីរពិសោធន៍ ឱ្យធ្វើកម្មសិក្សា អន្តេវាសិក និងទស្សនកិច្ចសិក្សាក្នុងពេលឆាប់ៗខាងមុខ។ តំណាងមន្ទីរពេទ្យ ក៏នឹងពិចារណាផងដែរក្នុងការទទួលបណ្តុះបណ្ដាលជំនាញគ្លីនិកដល់បុគ្គលិកសាកលវិទ្យាល័យ និងសហការធ្វើការស្រាវជ្រាវរួមគ្នាយ៉ាងជិតស្និត ដោយផ្អែកតាមលទ្ធភាពជាក់ស្ដែងរបស់ភាគីនីមួយៗ។

On 05th April 2019, UP staffs led by Dr. Orn Srim, Acting Dean of Faculty of Medicine, Mr. Chhea Sophearom, Assistant Dean of Faculty of Pharmacy, and Mr. Ouk SokSereivotanak, Director of Laboratory Sciences visited World Mate Emergency Hospital and HANDA Medical Center, located in Battambang Province. The hospital is a unique and only hospital in Cambodia established in 1998 and exclusively dedicated to providing trauma care to landmine and road accident victims. During visiting, the representatives of University closely discussed with hospital representatives on the hospital management system, the human resources, equipment, as well as patient care and treatment services in the hospital. As the result, hospital representatives will highly consider to receive UP students in the field of medicine, pharmacy, nurse, medical laboratory for clerkship, internship and study tour. Hospital representatives will also consider to provide the training on clinical skills to UP faculties and collaborate closely in joint research based on the real ability of each party.

Photo Album: