News & Events of Faculty of Pharmacy

មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ

លោកបណ្ឌិតឱសថសា្រស្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងនាមជាសមាជិកនៃសហព័ន្ធដ៏ធំនេះ លោកបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការបង្កើត និងអនុម័តទស្សនវិស័យពិភពលោកស្តីពីការអប់រំ និងកំលាំងការងារផ្នែកឱសថសាស្ត្រ គោលដៅអភិវឌ្ឍន៍ កំលាំងការងារផ្នែកឱសថសាស្ត្រ និង សេចក្តីប្រកាស ណាន ជីង ស្តីពីការអប់រំផ្នែកឱសថសាស្រ្ត និងវិទ្យាសាស្រ្តឱសថ។ លើសពីនេះទៅទៀត លោកតែងតែនាំយកនូវបទពិសោធន៍ល្អៗ និងការអភិវឌ្ឍន៍ថ្មីៗ មកចែករំលែកដល់សាស្រ្តាចារ្យ និងបុគ្គលិកមហាវិទ្យាល័យ និងអភិវឌ្ឍផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធសាស្ត្រឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ និងលេចមុខមាត់ នៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។

How many UP pharmaceutical students has the University

តើមាននិស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តប៉ុន្មាននាក់ ដែលបានចេញទៅបន្តការសិក្សា ចុះកម្មសិក្សា និងចូលរួមសន្និសីទអន្តរជាតិនៅក្រៅប្រទេស ក្នុងឆ្នាំ២០១៩នេះ? នៅក្នុងឆ្នាំ២០១៩នេះ និស្សិតឱសថសាស្រ្តសរុបចំនួន ១១១ នាក់ (២២,៨៨ភាគរយ) បានចេញទៅបន្តការសិក្សា ចុះកម្មសិក្សា និងចូលរួមសន្និសីទនៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េ ប៉ូឡូញ បារាំង និងចិន។ ————————– How many UP pharmaceutical students has the University…

Activities of 20 UP pharmacy students who are doing

សកម្មភាពរបស់និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ២០នាក់ ដែលកំពុងចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន ប្រទេសថៃ នាថ្ងៃដំបូង។ កម្មសិក្សានេះធ្វើឡើងពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះ និស្សិតឱសថសាស្រ្តចំនួន១៤នាក់នឹងធ្វើកម្មសិក្សានៅនៅផ្នែកឱសថសាស្រ្តគ្លីនិក និស្សិតឱសថសាស្រ្តចំនួន០៤នាក់នឹងធ្វើកម្មសិក្សានៅផ្នែកឱសថស្ថានសហគមន៍ និស្សិតឱសថសាស្រ្តចំនួន០១នាក់នឹងធ្វើកម្មសិក្សាផ្នែកបច្ចេកទេសផលិតឱសថ និងនិស្សិតឱសថសាស្រ្តចំនួន០១នាក់ទៀតនឹងធ្វើកម្មសិក្សាផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះជាលើកទី០៨ ហើយ ដែលនិស្សិតឱសថសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចេញទៅចុះកម្មសិក្សានៅប្រទេសថៃ។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចសហការដ៏រឹងមាំរវាងមហាវិទ្យាល័យឱសថសាស្ត្រ…

1 11 12 13 15