មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ

លោកបណ្ឌិតឱសថសា្រស្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងនាមជាសមាជិកនៃសហព័ន្ធដ៏ធំនេះ លោកបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការបង្កើត និងអនុម័តទស្សនវិស័យពិភពលោកស្តីពីការអប់រំ និងកំលាំងការងារផ្នែកឱសថសាស្ត្រ គោលដៅអភិវឌ្ឍន៍ កំលាំងការងារផ្នែកឱសថសាស្ត្រ និង សេចក្តីប្រកាស ណាន ជីង ស្តីពីការអប់រំផ្នែកឱសថសាស្រ្ត និងវិទ្យាសាស្រ្តឱសថ។ លើសពីនេះទៅទៀត លោកតែងតែនាំយកនូវបទពិសោធន៍ល្អៗ និងការអភិវឌ្ឍន៍ថ្មីៗ មកចែករំលែកដល់សាស្រ្តាចារ្យ និងបុគ្គលិកមហាវិទ្យាល័យ និងអភិវឌ្ឍផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធសាស្ត្រឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ និងលេចមុខមាត់ នៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។