ការដាក់ស្តង់ នៅក្នុងពិព័រណ៍ជំនាញសិក្សា និង ការងារ

កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦​ ក្រុមការងារនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចុះទៅដាក់ស្តង់នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នៅក្នុង”ពិព័រណ៍ជំនាញសិក្សា និង ការងារ” ដែលរៀបចំឡើងនៅក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចំពោះការដាក់ស្តង់នេះ គឺអាចឲ្យសិស្សនិស្សិតដែលមានចម្ងល់ទាក់ទងទៅនឹងការសិក្សាជំនាញផ្សេងៗ​នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ឬ ក៏សាកសួរនូវពត៌មានលម្អិតជាច្រើនទៀត។