កម្មវិធីគាំពារសុខភាពសហគមន៍ UP

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង នគរបាលស្រុកកោះធំ បានរៀបចំ កម្មវិធីគាំពារសុខភាពសហគមន៍ UP នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការសហការឧបត្ថម្ភដោយ សហគ្រាសផលិតឱសថ អឺហ្វាក់ និងក្រុមហ៊ុនខលហ្គេត។

នេះជាលើកទី២ ដែលកម្មវិធីគាំពារសុខភាពសហគមន៍ UP ត្រូវបានរៀបចំឡើង ដោយលើកទី១ កម្មវិធីគាំពារសុខភាពសហគមន៍ UP បានចុះទៅធ្វើការ អប់រំ ព្យាបាល និង ពិនិត្យជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ខេត្តតាកែវ កាលពីឆ្នាំ ២០១៥ ។

គោលបំណងនៃការបង្កើតកម្មវិធីគាំពារសុខភាពសហគមន៍នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់អំពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីបញ្ហាសុខភាព ចូលរួមកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋក្រីក្រក្នុងការចំណាយលើការព្យាបាលជំងឺ ផ្តល់បទពិសោធន៏ដល់ប្អូនៗនិស្សិតពេទ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងការអនុវត្តន៏ជាក់ស្តែង និងយល់ពីស្ថានភាពពិតរបស់អ្នកជំងឺ និង ចូលរួមលើកស្ទួយលើការងារមនុស្សធម៌នៅក្នុងសង្គមផងដែរ។

កម្រងរូបភាព