News & Events

គម្រោង US AIR-FORCE PACIFIC ANGEL 16

នៅថ្ងៃ១២ខែ មិថុនារហូតដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៦និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន១៥នាក់បានចូលរួមការងារសហគមន៍តាមរយៈគម្រោងUS AIR-FORCE PACIFIC ANGEL 16 ជាមួយទ័ពអាកាសរបស់សហរដ្ឋអាមេរិកមានទាហានអាមេរិកនិងទាហានកម្ពុជាចំនួនប្រហែល៨០នាក់រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលីវៀតណាមនិងថៃដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត។បេសកកម្មនេះរួមមានកម្មវិធីព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញជំងឺភ្នែកជំងឺកុមារការព្យាបាលដោយធ្វើលំហាត់ប្រាណនិងផ្នែកវិស្វកម្មព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌។ តាមរយៈគម្រោងនេះនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្តមានឱកាសរៀនសូត្រចាប់យកចំណេះដឹងនិងបានទទួលនូវបទពិសោធន៍ថ្មីៗផងដែរ។ កម្រងរូបភាព

Futsal Tournament Closing Ceremony

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំពិធីបិទ និងការប្រគល់ពាន រង្វាន់ការប្រកួតបាល់ទាត់ Futsal ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្តឆ្នាំ ២០១៦ ទៅដល់ក្រុមកីឡាករ ដែលទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះ។ ការប្រកួតបាល់ទាត់ Futsal ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ឆ្នាំ២០១៦ត្រូវបានចាប់ផ្តើមប្រកួតឡើងនៅខែ មីនា រហូតមកដល់ដើមខែមិថុនា ដែលមានរយៈពេល៣ខែដោយមានក្រុមកីឡាករចូលរួមដាក់ពាក្យប្រកួត សរុបចំនួន១២ក្រុមដែលមានបេក្ខភាពជានិស្សិត និងបុគ្គលិកផ្ទាល់នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី៣ហើយ ដែល សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំកម្មវិធី ការប្រកួតបាល់ទាត់ Futsal នេះឡើង ។ តាំងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមចូលរួមអបអរសាទរដល់កីឡាករដែលបានទទួលជ័យលាភីក្នុងការប្រកួតនេះ ហើយក៏នៅតែបន្តលើកទឺកចិត្ត…

ការដាក់ស្តង់ នៅក្នុងពិព័រណ៍ជំនាញសិក្សា និង ការងារ

កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦​ ក្រុមការងារនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចុះទៅដាក់ស្តង់នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នៅក្នុង”ពិព័រណ៍ជំនាញសិក្សា និង ការងារ” ដែលរៀបចំឡើងនៅក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចំពោះការដាក់ស្តង់នេះ គឺអាចឲ្យសិស្សនិស្សិតដែលមានចម្ងល់ទាក់ទងទៅនឹងការសិក្សាជំនាញផ្សេងៗ​នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ឬ ក៏សាកសួរនូវពត៌មានលម្អិតជាច្រើនទៀត។

1 95 96 97 111