សិក្ខាសាលាស្ដីអំពី វិស័យសុខាភិបាល និងប្រព័ន្ធតេឡេមេឌីស៊ីន

សាកលវិទ្យាល័យពុទ្ធិសាស្ត្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Kotra Embassy of the Republic of Korea Commercial Sectionsដែលបានផ្ដល់ឱកាសដល់និស្សិតផ្នែកវេជ្ជសាស្ត្រចំនួន១០រូបបានចូលរួមក្នុងកម្មវិធី“សិក្ខាសាលាស្ដីអំពីវិស័យសុខាភិបាលនិងប្រព័ន្ធតេឡេមេឌីស៊ីន (Health Care and Telemedicine System) ” ។កម្មវិធីនេះត្រូវបានចែករំលែកចំណេះដឹងដោយលោកគ្រូសាស្ត្រាចារ្យផ្នែកវិស្វកម្មវេជ្ជសាស្រ្តជាច្រើនរូប​ ដែលលោកអញ្ជើញមកពីសាកលវិទ្យាល័យ SOON CHUN HYANG UNIVERSITY នៃប្រទេសកូរ៉េនិងលោកគ្រូវេជ្ជបណ្ឌិតនៃប្រទេសកម្ពុជាកាលពីថ្ងៃទី២៨-២៩ខែកក្កដាឆ្នាំ២០១៦​ កន្លងមកនៅមជ្ឈមណ្ឌលវប្បធម៍កូរ៉េ (ភ្នំពេញ) ។ ជាចុងក្រោយយើងខ្ញុំសូមប្រសិទ្ធិពរជ័យដល់Kotra ឲ្យជួបតែជោគជ័យនិងសំណាងល្អគ្រប់ពេលវេលា។

កម្រងរូបភាព