News & Events

ការផ្តល់ការពិនិត្យនិងព្យាបាលជំងឺមាត់-ធ្មេញដោយឥតគិតថ្លៃ

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានសហការជាមួយអង្គការ AUSTRALIAN HEALTH HUMANITARIAN AID (AHHA) របស់ប្រទេសអូស្ត្រាលី បានបើកការពិនិត្យនិងព្យាបាលជំងឺ មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនកុមារកំព្រា ប្រជាជនក្រីក្រ នៅគ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ។ តាមរយះការសហការនេះ ការផ្តល់ការពិនិត្យនិងព្យាបាលជំងឺមាត់-ធ្មេញ នឹងប្រព្រឹត្តទៅចំនួន ២លើក ដោយលើកទីមួយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងលើកទីពីរ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤…

សិក្ខាសាលាស្ដីអំពី វិស័យសុខាភិបាល និងប្រព័ន្ធតេឡេមេឌីស៊ីន

សាកលវិទ្យាល័យពុទ្ធិសាស្ត្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Kotra Embassy of the Republic of Korea Commercial Sectionsដែលបានផ្ដល់ឱកាសដល់និស្សិតផ្នែកវេជ្ជសាស្ត្រចំនួន១០រូបបានចូលរួមក្នុងកម្មវិធី“សិក្ខាសាលាស្ដីអំពីវិស័យសុខាភិបាលនិងប្រព័ន្ធតេឡេមេឌីស៊ីន (Health Care and Telemedicine System) ” ។កម្មវិធីនេះត្រូវបានចែករំលែកចំណេះដឹងដោយលោកគ្រូសាស្ត្រាចារ្យផ្នែកវិស្វកម្មវេជ្ជសាស្រ្តជាច្រើនរូប​ ដែលលោកអញ្ជើញមកពីសាកលវិទ្យាល័យ SOON CHUN HYANG UNIVERSITY នៃប្រទេសកូរ៉េនិងលោកគ្រូវេជ្ជបណ្ឌិតនៃប្រទេសកម្ពុជាកាលពីថ្ងៃទី២៨-២៩ខែកក្កដាឆ្នាំ២០១៦​ កន្លងមកនៅមជ្ឈមណ្ឌលវប្បធម៍កូរ៉េ (ភ្នំពេញ) ។ ជាចុងក្រោយយើងខ្ញុំសូមប្រសិទ្ធិពរជ័យដល់Kotra ឲ្យជួបតែជោគជ័យនិងសំណាងល្អគ្រប់ពេលវេលា។ កម្រងរូបភាព

1 2 3 4 27 28 29 42 43 44 45