Day

  • 0
  • 25
  • May
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធ «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» ដោយមានការសហការ ឧបត្ថម្ភដោយបណ្តាក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និងអង្គការនានា ដែលនេះជាលើកទីមួយ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានផ្តួចផ្តើមឱ្យមាននូវទិវានិស្សិតនេះឡើង។ នៅក្នុងពិធីប្រកាសបើក «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» នេះក៏មានការអញ្ជើញចូលរួមជា អធិបតីពីសំណាក់ លោក គិត ច័ន្ទគ្រឹស្នា សាកលេវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ គណៈគ្រប់គ្រង លោក-លោកស្រីតំណាងក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និងអង្គការ សិស្ស-និស្សិត និងអ្នកសារព័ត៌មានផងដែរ។ លោក គិត ច័ន្ទគ្រឹស្នា សាកលេវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងថា ទិវានេះប្រារព្ធធ្វើឡើង ក្នុងគោលបំណង ផ្តល់ឱកាសដល់និសិ្សតទាំងអស់ ជាពិសេសនិស្សិត ផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដូចជាផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៏ និងអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ អាចបញ្ចេញនូវស្នាដៃរបស់ខ្លួន ព្រមទាំងសមត្ថភាព និងបទពិសោធន៏ដែលនិស្សិតបានរៀនសូត្រ ចេះពីសាស្ត្រាចារ្យ និងការអនុវត្តន៏ផ្ទាល់ តាមរយៈការដាក់តាំងបង្ហាញនូវរូបភាព សកម្មភាពចូលរួមសង្គម ការចុះសហគមន៍ ការស្រាវជ្រាវ និងផលិតផលពិតដែលនិស្សិត អាចផលិតបានដោយប្រើប្រាស់នូវរុក្ខជាតិឱសថ បន្លែផ្លែឈើ រួមជាមួយឧបករណ៏សំភារៈបរិក្ខារ វេជ្ជសាស្រ្តដែលមានស្រាប់ ឲ្យចេញជាឱសថ ឬផលិតផលសុខាភិបាលផ្សេងៗ ដែលអាចប្រើប្រាស់បាន។ លោកបន្តថា ទិវានេះមានការផ្តល់សេវាកម្មសុខាភិបាល ជូនដល់អ្នកទស្សនា ដោយសាស្ត្រាចារ្យជំនាញផ្នែកសុខាភិបាល និងនិស្សិតវិទ្យាសាស្ត្រសុខាភិបាល ដូចជាការធ្វើតេស្តឈាម ការពិនិត្យសុខភាព ការអប់រំអំពីសុខភាព ការថែរក្សាគត៌ មុន និងក្រោយពេលសម្រាល ការថែទាំទារក ការធ្វើបបរគ្រប់គ្រឿង និងព្យាបាលជំងឺមាត់ធ្មេញ ។ លោក គិត ច័ន្ទគ្រឹស្នា បានបន្ថែមថា ទិវាដ៏មានសារសំខាន់នេះ ក៏មានការបង្ហាញជូនអ្នកទស្សនា សាធារណជន ជាពិសេស ឪពុកម្តាយ អាណាព្យាបាលរបស់សិស្ស-និស្សិត ប្អូនៗសិស្សានុសិស្សថ្នាក់វិទ្យាល័យ ឱ្យយល់កាន់តែច្បាស់អំពីសមត្ថភាព របស់និស្សិត និង គុណភាពអប់រំ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានផ្តល់ជូននិស្សិតរបស់ខ្លួន ដែលនិស្សិតនឹងទទួលបាន នូវចំណេះដឹង បទពិសោធន៏ និងជំនាញទុនល្អៗបន្ថែមទៀត ពីការរៀបចំទិវានេះ ដូចជាជំនាញក្នុងការទំនាក់ទំនងការធ្វើការងារ ជាក្រុម ការសហការគ្នា សាមគ្គីភាព ការដឹកនាំក្រុមការងារ ភាពទំនួលខុសត្រូវ និងការលើកតម្កើនវប្បធម៌នៃការចែករម្លែក ទៅវិញទៅមក រវាងនិស្សិតនិងនិស្សិត និងរវាងនិស្សិត និងបុគ្គលិកសិក្សា។ សូមបញ្ជាក់ថា «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» នេះ […]
  • 0
  • 25
  • May
នៅថ្ងៃទី១៧ និងទី ១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ហ៊ុន សែន ស្គន់ និង វិទ្យាល័យ ព្រះសីហនុ ក្នុងខេត្ត កំពង់ចាម។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព
  • 0
  • 25
  • May
នាព្រឹកថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០១៦ក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, សាកលវិទ្យាល័យអាជូប្រទេសកូរ៉េ (Ajou University) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានរៀបចំពិធីបើក“កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” នៅឯសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលមានការចូលរួមជាកិត្តិយសពីលោកជំទាវដាំដារីនីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, Dr. R. Anbin Ezhilan សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនិងស្រាវជ្រាវនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោក Kim Dong Jun អគ្គនាយករងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA)។ “កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” ជាកម្មវិធីផ្គូផ្គងអាជីវកម្មរវាងបេក្ខភាពចូលរួមជាមួយអ្នកវិនិយោគក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនវ័យក្មេងនិងពង្រឹងសហគ្រិនភាពប្រទេសកម្ពុជា។កម្មវិធីនេះមានរយៈពេល៦ខែដែលបានផ្តល់ឱកាសឲ្យបេក្ខជនបានសិក្សារៀនសូត្រពីមុខវិជ្ជាជំនាញពីអ្នកជំនាញ, ទទួលបានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មពីសហគ្រិនជោគជ័យនិងផ្តល់ឱកាសឲ្យពួកគេបង្ហាញនូវគំរូអាជីវកម្មទៅកាន់អ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្មវិធីនេះមានបេក្ខភាពចំនួន២០ក្រុមដែល10 ក្រុមជានិស្សិតនៃសាធារណរដ្ឋកូរ៉េនិង10ក្រុមជានិស្សិតកម្ពុជា។គួរបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះដែលនៅវគ្គបញ្ចប់នៃកម្មវិធីគឺជាការផ្គូផ្គងនៃគំរូអាជីវកម្មរបស់បេក្ខភាពនីមួយៗទៅនឹងអ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្រងរូបភាព