កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល

នាព្រឹកថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០១៦ក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, សាកលវិទ្យាល័យអាជូប្រទេសកូរ៉េ (Ajou University) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានរៀបចំពិធីបើក“កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” នៅឯសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលមានការចូលរួមជាកិត្តិយសពីលោកជំទាវដាំដារីនីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, Dr. R. Anbin Ezhilan សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនិងស្រាវជ្រាវនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោក Kim Dong Jun អគ្គនាយករងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA)។

“កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” ជាកម្មវិធីផ្គូផ្គងអាជីវកម្មរវាងបេក្ខភាពចូលរួមជាមួយអ្នកវិនិយោគក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនវ័យក្មេងនិងពង្រឹងសហគ្រិនភាពប្រទេសកម្ពុជា។កម្មវិធីនេះមានរយៈពេល៦ខែដែលបានផ្តល់ឱកាសឲ្យបេក្ខជនបានសិក្សារៀនសូត្រពីមុខវិជ្ជាជំនាញពីអ្នកជំនាញ, ទទួលបានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មពីសហគ្រិនជោគជ័យនិងផ្តល់ឱកាសឲ្យពួកគេបង្ហាញនូវគំរូអាជីវកម្មទៅកាន់អ្នកវិនិយោគខ្មែរនិងអន្តរជាតិ។

កម្មវិធីនេះមានបេក្ខភាពចំនួន២០ក្រុមដែល10 ក្រុមជានិស្សិតនៃសាធារណរដ្ឋកូរ៉េនិង10ក្រុមជានិស្សិតកម្ពុជា។គួរបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះដែលនៅវគ្គបញ្ចប់នៃកម្មវិធីគឺជាការផ្គូផ្គងនៃគំរូអាជីវកម្មរបស់បេក្ខភាពនីមួយៗទៅនឹងអ្នកវិនិយោគខ្មែរនិងអន្តរជាតិ។

កម្រងរូបភាព