ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រារព្ធពិធី ទិវានិស្សិតវិទ្យាសាស្រ្តសុខាភិបាលនៃសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមយ៉ាងច្រើនកុះករអំពីសំណាក់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏ដូចជាសាធារណជនជាច្រើននាក់ផងដែរ។ ទិវានេះបានផ្តល់ឱកាសដល់​និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ ជាពិសេសនិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាល អាចបញ្ចេញនូវស្នាដៃរបស់ខ្លួន ព្រមទាំងសមត្ថភាព និងបទពិសោធន៏ដែលនិស្សិតបានរៀនសូត្រចេះពីសាស្ត្រាចារ្យ និងការអនុវត្តន៏ផ្ទាល់ តាមរយៈ​ការដាក់តាំងបង្ហាញនូវរូបភាពសកម្មភាពចូលរួមសង្គម ការចុះសហគមន៏ ការស្រាវជ្រាវ និងផលិតផលដែលនិស្សិតអាចផលិតបាន ដូចជាថ្នាំពេទ្យ ឡេ ប្រេងខ្យល់ អំបិលក្រអូប ទឹកផ្លែឈើស្រស់ ។ល។

តាមរយៈព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានធ្វើឲ្យចំណងមិត្តភាពរវាងនិស្សិតគ្រប់ជំនាន់កាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា និងពង្រឹងជំនាញទុនរបស់និស្សិតផងដែរ ក្រោមស្មារតីនៃការចែករំលែក​និងជាក្រុមគ្រួសារតែមួយ។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សូមកោតសរសើរដល់និស្សិតទាំងអស់ចំពោះការចូលរួម និងខិតខំប្រឹងប្រែងក្នុងការរៀបចំទិវានេះឡើង ប្រកបដោយអត្ថន័យ និងភាពជោគជ័យ ។

កម្រងរូបភាព