ជំនួបជាមួយ ក្រុមនិស្សិតសាកលវិទ្យាល័យAjouសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតសាកលវិទ្យាល័យ Ajou សាធារណៈរដ្ឋ កូរ៉េ ដែលក្រុមនិស្សិតនឹងត្រូវធ្វើការផ្លាស់ប្តូរកម្មវិធីសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេល មួយ ឆមាស។

ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានលើកទឹកចិត្តដល់ក្រុមនិស្សិត ក្នុងការរៀនសូត្រមុខវិជ្ជារបស់ខ្លួនអោយបានល្អ ។

ជាទីបញ្ចប់ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajou បានថ្លែងអំណរគុណសំរាប់ការទទួលរាក់ទាក់ ពីសំណាក់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ។

បន្ទាប់ពីការប្រជុំ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajouក៏បានធ្វើទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។

កម្រងរូបភាព