News & Events

ការធ្វើបទបង្ហាញស្តីអំពី “អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀននិងការសិក្សា”

នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ស្អាង ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ការធ្វើបទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ…

និស្សិតល្បុក្កតោ ដណ្តើមបានចំណាត់ថ្នាក់លេខបីនៅប្រទេសវៀតណាម

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ពិតជាមានសេចក្តីសោមន្សរីករាយនិងមោទនភាពក្រៃលែងទៅដល់និស្សិតទាំងអស់ដែលទទួលបានជ័យលាភីលេខបីនៅក្នុងការប្រកួត International Martial Art Festivalនៅប្រទេសវៀតណាម។ តាមរយៈជ័យលាភីនេះ ពួកគាត់បានបង្ហាញឲ្យអន្តរជាតិឃើញថាកូនខ្មែរពិតជាមានសមត្ថភាពនិងស្នាដៃពិតប្រាកដមែន បើទោះបីជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍក្តី។ តាំងនាមឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សូមជូនពរនិងលើកទឹកចិត្តឲ្យប្អូនៗ ខិតខំប្រឹងប្រែងជាបន្តទៅទៀត ដើម្បីពង្រឹងខ្លួនសម្រាប់ការប្រកួតប្រជែងក្រោយៗទៀតនាពេលអនាគត។ កម្រងរូបភាព

និស្សិតល្បុក្កតោនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ទៅចូលរួមប្រកួតកម្មវិធី International Martial Art Festival នៅប្រទេសវៀតណាម

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ សមាជិកក្លឹបល្បុក្កត្តោនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន ៤នាក់ បានធ្វើដំណើរទៅប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី International Martial Art Festival ។ តាំងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមជូនពរអោយកីឡាករ និងកីឡាការិនី គុនល្បុក្កតោទាំងអស់ទទួលបានជ័យជំនះ និងទទួលបានមេដាយជូនជាតិមាតុភូមិ។

កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

កាលពីថ្ងៃទី ០៨ ខែ មេសា កន្លងទៅនេះ សាកវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលត្រូវនឹង គ.ស ២០១៦។ នាឱកាសដ៏ឱឡារឹកនេះក៏មានការចូលរួមជាកិត្តិយសអំពីសំណាក់លោកសាកវិទ្យាធិការ គិត ច័ន្ទគ្រឹស្នា ក៏ដូចជាលោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែ។ គេសង្កេតឃើញថាមាន សិស្សនិស្សិត និង សាធារណជនជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់។ ក្នុងនោះមាន ការសូត្រមន្ត…

1 98 99 100 112