News & Events

ការធ្វើបទបង្ហាញនៅ ខេត្តកណ្តាល និង ខេត្ត កំពង់ឆ្នាំង

នៅថ្ងៃទី០៩ និងទី ១០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ ខេត្តកណ្តាល និង វិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងខេត្តកំពង់ឆ្នាំង។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប…

ដំណើរទស្សនកិច្ច គណៈប្រតិភូយុវជនជាតិរុស្ស៊ី នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និង គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនរុស្សី។ ក្នុងជំនួបនេះ លោកសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើការស្វាគមន៏យ៉ាងកក់ក្តៅ និង បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជូនចំពោះគណៈប្រតិភូ។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូបានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផងដែរ ។ កម្រងរូបភាព

ជំនួបជាមួយ ទន្តបណ្ឌិតនិងនិស្សិតទន្តសាស្ត្រនៃសាកលវិទ្យាល័យ Hiroshima

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshimaប្រទេស ជប៉ុន ។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានបង្ហាញពីចំណាប់អារម្មណ៏ក្នុងការចូលរួមគម្រោងពិនិត្យសុខភាពជូនប្រជាជនកម្ពុជា ជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima នៅឆ្នាំក្រោយៗ ផងដែរ ។ ជាទីបញ្ចប់ ភាគីទាំងពីរ សង្ឃឹមថានិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យទាំងពីរ…

1 2 3 4 61 62 63 85 86 87 88