ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្តឆ្នាំសិក្សា ២០១៩-២០២០

ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៨ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៨ នៅសាលប្រជុំ H។ ពិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកសាស្រ្ដាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជាស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត ថ្នាក់ដឹកនាំមហាវិទ្យាល័យមហាវិទ្យាល័យឱសថសាស្រ្ត សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតឱសថសាស្រ្ត ឆ្នាំទី២ទាំងអស់ចំនួន១០៧នាក់។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដាស់តឿននិស្សិតឱសថសាស្រ្តដែលទើបចាប់ផ្តើមអនុវត្តក្នុងមន្ទីរពិសោធន៍ និងនិស្សិតដែលនឹងចាប់ផ្តើមអនុវត្តជំនាញគ្លីនិកនៅតាមកន្លែងចុះកម្មសិក្សានៅឆ្នាំបន្តបន្ទាប់ អំពីសេចក្តីត្រូវការទាក់ទងនឹងវិន័យ ក្រមសីលធម៌ និងមេត្តាធម៌ និងព្រមទាំងការអនុវត្តន៍នៅក្នុងសង្គមការងារជាក់ស្តែងជាមួយអ្នកជំងឺ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់ប្រជាជន។
Photo Alum