និស្សិត ឱសទសាស្រ្ត ទទួលបានជោគជ័យក្នុងការផលិតទឹកលាងដៃសម្លាប់មេរោគ ដើម្បីឆ្លេីយតបនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី (2019-nCoV)

មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានផលិតទឹកលាងដៃសម្រាប់សម្លាប់មេរោគ ដែលរៀបចំដោយនិស្សិតឱសថសាស្រ្ត ក្រោមការដឹកនាំរបស់សាស្រ្តាចារ្យជំនាញមហាវិទ្យាល័យឱសថសាស្រ្ត ដោយគោរពតាមរូបមន្តរបស់អង្គការសុខភាពពិភពលោក (WHO-Recommended Handrub Formulations)។

ឆ្លើយតបនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី (2019-nCoV) និងវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនេះ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំផលិតទឹកលាងដៃសម្រាប់សម្លាប់មេរោគ នៅក្នុងមន្ទីរពិសោធន៍ផលិតឱសថនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ ការផលិតទឹកលាងដៃសម្រាប់សម្លាប់មេរោគនេះ ត្រូវបានធ្វើឡើងតាមរយៈការជ្រើសរើសវត្ថុធាតុដើមដោយយកចិត្តទុកដាក់បំផុត។ ការផលិតបានគោរពតាមវិធានការអនាម័យ និងត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវ។ រូបមន្តនៃការផលិត ត្រូវបានអនុវត្តដោយគោរពតាមអនុសាស្រ្តរបស់អង្គការសុខភាពពិភពលោក រួមទាំងការសាកល្បងផលិត និងធ្វើតេស្តជាច្រើនលើកច្រើនសារ មុននឹងយកមកប្រើប្រាស់។

មហាវិទ្យាល័យឱសថសាស្រ្ត នឹងផលិតទឹកសម្រាប់សម្លាប់មេរោគនេះ ដើម្បីចែកជូនដល់និស្សិតនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងដោយឥតគិតថ្លៃនៅក្នុងពេលឆាប់ៗនេះ។ មហាវិទ្យាល័យយើង ក៏មានគម្រោងផលិតទឹកសម្លាប់មេរោគនេះ ដើម្បីលក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងតម្លៃដ៏សមរម្យបំផុត។

មហាវិទ្យាល័យឱសថសាស្រ្ត សង្ឈឹមថាការចូលរួមចំណែកមួយនេះ នឹងបានជាប្រយោជន៍ដល់និស្សិត និងសាធារណៈជន ក្នុងការលើកកម្ពស់សុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា។