ទស្សនកិច្ចសិក្សាស្រាវជ្រាវរុក្ខជាតិឱសថ សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៧ ចំនួន៨៧នាក់ទៅកាន់ខេត្តមណ្ឌលគីរី

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ និស្សិតឱសថសាស្រ្តចំនួន៨៧ ក្រោមការដឹកនាំផ្ទាល់ពីលោកព្រឹទ្ធបុរស សាស្រ្តាចារ្យ គ្រូឱសថបូរាណ ឱសថការី ព្រមទាំងបុគ្គលិកសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវរុក្ខជាតិឱសថ នៅខេត្តមណ្ឌលគិរី ក្នុងគោលបំណង៖ -អង្គេតស្តីពីការប្រើប្រាស់រុក្ខជាតិឱសថក្នុងការព្យាបាលជំងឺក្នុងចំណោមប្រជាជនរស់នៅឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។
-រៀបចំសំណាករុក្ខជាតិឱសថដើម្បីរក្សាទុក និងធ្វើការសិក្សាស្រាវជ្រាវបន្តនៅក្នុងតិណាល័យ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។

ក្រោយពីបញ្ចប់ការងារ ក្រុមការងារសាកលវិទ្យាល័យ បានរៀបចំបូកសរុប និងវាយតម្លៃការងារ។ ទស្សនកិច្ខសិក្សាទទួលបានជោគជ័យយ៉ាងក្រៃលែង ក្រោមកិច្ចខិតខំប្រឺងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ គ្រូឱសថបូរាណ ឱសថការី បុគ្គលិក ព្រមទាំងនិស្សិតទាំងអស់ ។