University of Puthisastra has carried out an Orientation Session for Eight Medical Laboratory Technology students who is going to have four-weeks training at Khon Kaen University

នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ផ្នែកវិទ្យាសាស្ត្រ មន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ០៨នាក់ដែលនឹងត្រូវចុះកម្មសិក្សារយៈពេល ៤សប្តាហ៍នៅសាកលវិទ្យាល័យ ខន កែន នៃព្រះរាជាណាចក្រថៃ។ ក្នុងនោះផងដែរក៏មានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី, លោក RICHARD PAULUS HENDRICUS HUIJBREGTS នាយកផ្នែកមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យា និងលោក អ៊ុក សុខសិរីវឌ្ឍនៈ ប្រធានផ្នែកវិទ្យាសាស្ត្រមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅក្នុងកិច្ចតម្រង់ទិសនេះដើម្បីផ្តល់ជាអនុសាសន៍ល្អៗ សម្រាប់ជាគន្លឹះដល់និស្សិតឲ្យទទួលបានជោគជ័យក្នុងការចុះកម្មសិក្សាក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងកំឡុងកិច្ចតម្រង់ទិសនេះ លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេបានផ្តល់អនុសាសន៍ដូចជាការស្វែងយល់អំពីកម្មវិធីសិក្សាថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ ការយល់ដឹងអំពីវប្បធម៌ខាងក្រៅ ភាពជាឯកអគ្គរដ្ឋទូតតំណាងឲ្យខ្លួនឯង តំណាងឲ្យសាកលវិទ្យាល័យរបស់ខ្លួន និងតំណាងតំណាងឲ្យប្រទេសទាំងមូល។
សូមរំលឹកផងដែរថាការចុះកម្មសិក្សានេះ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
—————————————-

On October 16, 2019 Laboratory Sciences Department, University of Puthisastra has carried out an Orientation Session for Eight Medical Laboratory Technology students who is going to have four-weeks training at Khon Kaen University, Thailand. This is such a great honor that there are the participation of Professor Ian Findlay, President and Vice-Chancellor, Dr. RICHARD Paulus Hendricus Huijbregts, Head of Health Sciences & Biotechnology and Mr. OUK Soksereivotanak, Director of Laboratory Sciences Department, University of Puthisastra who offered good and useful advice to the students for the following training. Throughout the whole session Professor Ian Findlay provided some useful advice such as learning of new program, exchanging experience, cultural awareness, finding out difference things, ambassador for self, for our University and our country.
The training at Khon Kaen University, Thailand will have been started by October 21, 2019 to November 15, 2019.