ពិធីសំណេះសំណាលជាមួយនឹងនាយកប្រតិបត្តិ នៃអង្គការ Engineering World Health(EWH)

នារសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រលោកគិតច័ន្ទគ្រឹស្នាបានជួបសំណេះសំណាលជាមួយនាយកប្រតិបត្តិនៃអង្គការEngineering World Health(EWH)ប្រទេសអូស្ត្រាលីលោកស្រីបណ្ឌិតLeslie J. Calman។

នៅក្នុងជំនួបនេះលោកស្រីបណ្ឌិតនាយកប្រតិបត្តិនៃអង្គការEWH បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាកលវិទ្យាធិការនិងគណ:គ្រប់គ្រងនៃសាកលវិទ្យាល័យដែលបានសហការនិងធ្វើការសម្របសម្រួលដល់ក្រុមនិស្សិតផ្នែកវិស្វកម្មបរិក្ខារជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី មកចុះកម្មសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមន្ទីរពេទ្យបង្អែកនានានៅកម្ពុជា។

ក្រុមនិស្សិតអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាមួយនឹងការសិក្សាភាសាខ្មែរនិងការចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យពុទិ្ធសាស្ត្រជាពិសេសបានទទួលនូវបទពិសោធន៏ជាក់ស្តែងក្នុងការអនុវត្តន៏នៅតាមមន្ទីរពេទ្យនានា។

ទន្ទឹមនឹងនេះផងដែរលោកសាកលវិទ្យាធិការក៏បានថ្លែងអំណរគុណដល់លោកស្រីបណ្ឌិតនិងអង្គការEWH ដែលបានគាំទ្រយ៉ាងខ្លាំងផ្នែកបច្ចេកទេសលើការបណ្តុះបណ្តាលកម្មវិធីBMET (Biomedical Equipment Technology) នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

ភាគីទាំងពីរសង្ឃឹមថាកម្មវិធីកម្មសិក្សានេះនឹងបន្តមាននៅឆ្នាំខាងមុខទៀតនិងប្តេជ្ញាបន្តពង្រឹងនិងពង្រីក នូវកិច្ចសហប្រតិបត្តិការទ្វេរភាគីប្រកបដោយប្រសិទ្ធភាព។

កម្រងរូបភាព