News & Events

ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន

នាព្រឹក ថ្ងៃទី ​០៧ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១០២ នាក់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងក្នុងគោលបំណង៖ ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យ​មានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនិងជំនាញវិជ្ជាជីវពិតប្រាកដព្រមទាំងប្រកាន់ខ្ជាប់នូវឥរិយាបថល្អ​ និង​ការផ្តល់​តម្លៃមនុស្សធម៌​​​ ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរ និងមាន​ភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។ ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។​​…

ពិធីជប់លៀងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

នាល្ងាចថ្ងៃសៅរ៍ទី ២៦ ខែមីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ដែលមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល លោកគិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺ៖​ ១) អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២) ការជួបជុំ និងបង្កើនភាពស្និតស្នាល រវាងសមាជិកក្រុមគ្រួសារ UP ទាំងអស់ ៣)…

ការដាក់ស្តង់នៅ វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា

កាលពីថ្ងៃទី ១៨​ ដល់ ១៩ ខែមីនា ឆ្នាំ ២០១៦ ក្រុមការងារនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចុះទៅដាក់ស្តង់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅក្នុងកម្មវិធី INNOTECH festival។​ នៅក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមអំពីសំណាក់សាស្ត្រាចារ្យ សិស្សនិស្សិត ជាច្រើនកុះករមកសាកសួរនូវពត៌មានផ្សេងៗដូចជា៖ ពត៌មានសិក្សាដែលទាក៉ទងទៅនឹងមហាវិទ្យាល័យនីមួយៗ កម្មវិធីបរិញ្ញាបត្រ អនុបណ្ឌិត លក្ខខណ្ឌចូលរៀន និង ពេលវេលានៃការសិក្សាជាដើម។ តាមរយៈការដាក់ស្តង់អស់រយៈពេលទាំងពីរថ្ងៃនេះមក គេសង្កេតឃើញថា បណ្តាសិស្សានុសិស្ស និង និស្សិតទាំងអស់ពិតជាមានចំណាប់អារម្មណ៍នឹងកម្មវិធីសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ខ្លាំងណាស់។ កម្រងរូបភាព

ពិធីសំណេះសំណាល ជាមួយនិស្សិតដែលចុះកម្មសិក្សានៅប្រទេសថៃ

កាលពី ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦ និស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានចេញដំណើរទៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ដើម្បីចុះកម្មសិក្សារយៈពេល ២ សប្តាហ៍។ គួរបញ្ជាក់ផងដែរថា មុនពេលធ្វើការចេញដំណើរ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានរៀបចំនូវពិធីសំណេះសំណាលជាមួយនឹងក្រុមនិស្សិតដែលត្រូវចេញដំណើរចុះកម្មសិក្សានៅប្រទេសថៃទាំងអស់គ្នា។ នៅក្នុងពិធីនេះ សាស្ត្រាចារ្យក៏ដូចជាគណៈគ្រប់គ្រងទាំងអស់ បានផ្តាំផ្ញើរ ណែនាំ ក៏ដូចជាលើកទឹកចិត្តទៅដល់ប្អូនៗនិស្សិតទាំងអស់ឲ្យខិតខំរៀនសូត្រទទួលយកនូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងនិស្សិតនៅទីនោះ ក៏ដូចជាប្រកាន់ខ្ជាប់នូវអកប្បកិរិយាល្អជាដើម។ ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រងនិង…

1 99 100 101 112