Opened 3rd Pharmaceutical Research Conference

នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំបើកសន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី៣ ក្រោមការចូលរួមពីលោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត តំណាងសាកលវិទ្យាល័យនានា ឱសថការី និងនិស្សិតចូលរួមចំនួន១០០នាក់ នៅសាលប្រជុំH។ សន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី៣នេះ នឹងត្រូវរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពស្រាវជ្រាវ នៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៍ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើបទបង្ហាញ និងការតាំងបង្ហាញនូវResearch Poster ដែលជាគ្រឹះដ៏សំខាន់នៃសន្និសីទនេះ។ សន្និសីទនេះ នឹងផ្តោតសំខាន់ទៅលើប្រធានបទចំនួន៦គឺ៖ ឱសថមានប្រភពពីធម្មជាតិ Ethnophamacology ការអនុវត្តន៍ឱសថសាស្រ្តការអប់រំផ្នែកឱសថសាស្រ្ត សុខភាពសាធារណៈ និងវេជ្ជជីវសាស្រ្ត។

On 20 December 2019, University of Puthisastra (UP) opened 3rd Pharmaceutical Research Conference with the participation from Prof. Ian Findlay, President and Vice-Chancellor of University of Puthisastra, representatives from different universities, 100 pharmacists and students. This conference is held to promote the research activities at University of Puthastra and Cambodia through oral presentations and research poster presentations which are the keystones of the conference. This conference will focus on 6 tracks: Pharmacognosy, Ethanopharmacology, Pharmacy Practice, Pharmacy Education, Public Health, and Medical Biology.

Photo Alum