Dr. SOEURN Visal
UP Shines in the Regional Stage: Ranked 135th in Asia and 1st in Cambodia by the AppliedHE: All Asia 2026
The University of Puthisastra (UP) has been ranked by the AppliedHE Private University Ranking: All Asia 2026. Through critical evaluation, UP has achieved an impressive ranking of #135th in Asia and has been placed 1st in Cambodia among private universities. These outcomes have underscored the university’s increasing reputation not only at the national level but also across Asian region.
The AppliedHE ranking evaluates educational institutions based on six key performance indicators, including:
- Teaching and Learning
- Employability
- Research
- Institutional Reputation
- Community Engagement and
- Internationalization
The UP’s great outcomes have reflected its robust dedication toward the provision of high-quality education that is in line with local and regional standards. This also highlights the university’s major focus with regard to research, learning and teaching, student services, and community engagement.
Being ranked first in Cambodia further is evident that UP’s leadership role has been regionally recognized. It also contributes to the promotion of the education in Cambodia to the world, which closely aligns with Cambodian aspiration to become a knowledge-based society.
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) បានលេចមុខក្នុងតំបន់អាស៊ី៖ ជាប់ចំណាត់ថ្នាក់ទី 135 នៅអាស៊ី និងទី ១ ក្នុងប្រទេសកម្ពុជា ដោយ AppliedHE: All Asia 2026
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) ត្រូវបានចាត់ថ្នាក់ដោយ AppliedHE Private University Ranking: All Asia 2026។ តាមរយៈការវាយតម្លៃយ៉ាងស៊ីជម្រៅ UP ទទួលបានចំណាត់ថ្នាក់ដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺចំណាត់ថ្នាកលេខ១៣៥ នៅអាស៊ី និងចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសកម្ពុជា ក្នុងចំណោមសាកលវិទ្យាល័យឯកជន។ លទ្ធផលទាំងនេះបានគូសបញ្ជាក់អំពីការរីកចម្រើននៃកេរ្តិ៍ឈ្មោះរបស់សាកលវិទ្យាល័យមិនត្រឹមតែកម្រិតជាតិប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងតំបន់អាស៊ីផងដែរ។
AppliedHE វាយតម្លៃស្ថាប័នអប់រំដោយផ្អែកលើសូចនាករសំខាន់ៗចំនួនប្រាំមួយ រួមមាន៖
- ការបង្រៀន និងការរៀន (Teaching and Learning)
- ភាពមានការងារធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា (Employability)
- ការសិក្សាស្រាវជ្រាវ (Research)
- កេរ្តិ៍ឈ្មោះស្ថាប័ន (Institutional Reputation)
- ការចូលរួមសហគមន៍ (Community Engagement)
- Internationalization
លទ្ធផលដ៏អស្ចារ្យរបស់ UP បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ខ្លួនចំពោះការផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ ហើយស្របតាមស្តង់ដារជាតិ និងក្នុងតំបន់។ នេះក៏បង្ហាញពីការផ្តោតសំខាន់របស់សាកលវិទ្យាល័យទាក់ទងនឹងការស្រាវជ្រាវ ការរៀន និងការបង្រៀន សេវានិស្សិត និងការបញ្ចូលរួមសហគមន៍។
ការជាប់ចំណាត់ថ្នាក់លេខ ១ នៅកម្ពុជាគឺបង្ហាញថាតួនាទីថ្នាក់ដឹកនាំរបស់ UP ត្រូវបានទទួលស្គាល់ក្នុងតំបន់។ ការសម្រេចបាននេះក៏ចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជាទៅកាន់ពិភពលោក ដែលស្របនឹងចក្ខុវិស័យរបស់កម្ពុជា ដើម្បីក្លាយជាសង្គមពុទ្ធិ (សង្គមផ្អែកលើចំណេះដឹង)។














