Dr. SOEURN Visal
University of Puthisastra (UP) is proud to be recognized as Cambodia’s #1 university, ranked by the AD Scientific Index 2026.
The AD Scientific Index is a global academic ranking and analytics platform that evaluates individual scientists and institutions using Google Scholar citation metrics, including the h-index, i10-index, and total citations. It assesses both overall academic impact and productivity over the last six years, offering a multidimensional and frequently updated picture of research performance.
UP’s ranking reflects its strong performance in research, innovation, and academic excellence, earning:
- The #1 University in Cambodia among all public and private higher‑education institutions.
- #2 among all Cambodian organizations
This achievement reflects UP’s strong commitment to advancing education at the national, regional, and international levels, with a dedicated focus on excellence in Medicine, Pharmacy, Dentistry, Nursing, Midwifery, Health Sciences, and STEAM. UP continues to equip students with the expertise, confidence, and professional ethics needed to drive the future development of Cambodia.
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (UP) — សាកលវិទ្យាល័យលេខ ១ ក្នុងប្រទេសកម្ពុជា យោងតាមចំណាត់ថ្នាក់របស់ AD Scientific Index 2026
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (UP) មានមោទនភាពក្នុងការត្រូវបានទទួលស្គាល់ថាជា សាកលវិទ្យាល័យលេខ ១ ក្នុងប្រទេសកម្ពុជា តាមការចាត់ថ្នាក់របស់ AD Scientific Index 2026។
AD Scientific Index គឺស្ថាប័នមួយ ដែលធ្វើការចាត់ថ្នាក់ និងវិភាគសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវជាសកល ដែលវាស់វែងលទ្ធផលស្រាវជ្រាវដោយប្រើទិន្នន័យពី Google Scholar ដូចជា h-index, i10-index, និងចំនួន citations សរុប។ AD Scientific Index វាយតម្លៃទាំងលទ្ធផលសរុប និងសមិទ្ធិផលក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ហើយធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដើម្បីបង្ហាញពីសមត្ថភាពស្រាវជ្រាវពិតប្រាកដ។
លទ្ធផលចាត់ថ្នាក់របស់ UP បង្ហាញពីសមត្ថភាពលេចធ្លោក្នុង ការស្រាវជ្រាវ នវានុវត្តន៍ និងឧត្តមភាពនៃការអប់រំ។ ជាលទទ្ធផលក្នុងឆ្នាំ2026នេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (UP) ទទួលបានលទ្ធផលដូចខាងក្រោម ៖
- សាកលវិទ្យាល័យលេខ ១ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់
- លេខ ២ ក្នុងចំណោមស្ថាប័នទាំងអស់ក្នុងប្រទេសកម្ពុជា
លទ្ធផលនេះបញ្ជាក់ពីការប្តេជ្ញារបស់ UP ក្នុងការជំរុញការអប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដោយផ្ដោតទៅលើការលើស្ទួយ ក្នុងវិស័យ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្ត្រ គិលានុបដ្ឋាយិកា សម្ភព វិទ្យាសាស្ត្រសុខាភិបាល និង STEAM។ UP បន្តបណ្តុះបណ្តាលសិស្ស-និស្សិតឲ្យក្លាយជាអ្នកជំនាញដែលមានជំនាញ ទំនុកចិត្ត និងសីលធម៌វិជ្ជាជីវៈ ដើម្បីអភិវឌ្ឍអនាគតប្រទេសកម្ពុជា។













