Day

  • 0
  • 29
  • Apr
[English Below] នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានជួបពិភាក្សាជាមួយ និស្សិតពីឆ្នាំទី២ដល់ទីឆ្នាំទី៥ ចំនួន២៩ នាក់ ដែលបានទទួលប្រាក់ឧបត្ថម្ភធ្វើដំណើរ និងចូលរួមសន្និសីទ ពីសមាគមសាលាឱសថសាស្រ្តអាស៊ី ទៅចូលរួមធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩ នៅសាកលវិទ្យាល័យអាជូ ស្ថិតនៅទីក្រុងស៊ូវ៉ុន សាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៩។ កិច្ចពិភាក្សាបានផ្តោតទៅលើការត្រៀមខ្លួនដើម្បីទៅចូលរួម ធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩។ ឆ្លៀតក្នុងឱកាសនោះដែរ លោកព្រឹទ្ធបុរស ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ បុគ្គលិក និងសាស្រ្តាចារ្យដឹកនាំ នៅក្នុងការស្រាវជ្រាវកន្លងមក ហើយឈានដល់ទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិនាពេលនេះ។ …… In the afternoon of April 24, 2019, Dr Chea Sin, Dean of Faculty of Pharmacy, University of Puthisastra, met with 29 year-2 to year-5 UP Pharmaceutical Students who received full and partial travel grant to do poster presentations in the 9th AASP Conference to be held on July 03-05, 2019 at Ajou University located in Suwon, Republic of Korea. The meeting focused on the preparation for the departure and presenting research posters. He also took that opportunity to appreciate all the hard work of students under […]